កញ្ញា រតនៈ ពិសី កំពុងធ្វើ}ឱ្យអ្នកសិល្បៈច្រណែនខ្លាំងឡើងៗបើធៀបនឹងរយៈពេលមុន ដោយសារគ្រាន់តែបានចុះកុងត្រាជាមួយថោនភ្លាម ក៏មានមុខក្នុងព្រឹត្តិការណ៍«Asean_China Concert» នៅទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន តំណាងប្រទេសកម្ពុជា ហើយចុះមកដល់កម្ពុជាមិនបានប៉ុន្មានម៉ោងផង ក៏ហោះបន្តទៅអូស្ត្រាលីទៀត។
នាងត្រូវបានគេអះអាងថា ទទួលបានការអញ្ជើញឱ្យច្រៀងរាំជាមួយតារាផ្សេងទៀត រួមមានតារាចម្រៀង លោក សុឹម សុីណាត សមាជិកគ្រួសារតារាកម្ពុជា និងកញ្ញា សន ផល្លិកា ដែលជាតារាចម្រៀងល្បីល្បាញមួយរូប រហូតដល់៣ខែ ដែលមានន័យថា នាងមានយីអ៑ុនកើបលុយបានយូរ។ តារាចម្រៀងស្រស់សោភា កញ្ញា រតនៈ ពិសី ឡើងទៅសម្ដែងនៅប្រទេសអូស្ត្រាលី តាំងពីមុនថ្ងៃភ្ជុំ ខណៈដែលការសម្ដែងរបស់នាងកាលពីថ្ងៃញជុំមុននេះ គឺជោគជ័យខ្លាំង។ នាងគម្រោងបន្តការសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីរហូតដល់អំឡុងខែ១២ឯណោះ បើទោះជានាងត្រូវគេដឹងថា ត្រូវប្រញាប់ចុះមកថតបទចម្រៀងនៅក្នុងផលិតកម្មថោនឱ្យបានឆាប់។
រតនៈ ពិសី និយាយថា រហូតដល់នាងបញ្ចប់បេសកកម្មនៅលើទឹកដីអូស្ត្រាលី នៅអំឡុងខែធ្នូចុងឆ្នាំ ទើបនាងមានឱកាសវាយលុកថតបទចម្រៀងនៅក្នុងផលិតកម្មធំ គឺផលិតកម្មថោន បំពេញតម្រូវការអ្នកស្ដាប់។ យ៉ាងណាមិញនាងបានត្រៀមខ្លួនសម្រាប់ការបញ្ចេញបទថ្មីរួចរាល់អស់ហើយ បើទោះជានាងមិនទាន់ចប់ការសម្ដែងនៅអូស្ត្រាលី៕