កម្ពុជាបានធ្លាក់ចេញពីពានរង្វាន់ AFC U16 Championship 2020 ហើយ ក្រោយឆ្លងកាត់ 3ប្រកួត ចាញ់ទាំង 3ប្រកួត និងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្រុមផ្សេងឡើយ ហើយការចាញ់ទាំង 3ប្រកួតនោះ គឺចាញ់ម៉ាឡេស៊ី 0ទល់នឹង7 ចាញ់ជប៉ុន 0ទល់នឹង8 និងចុងក្រោយចាញ់ឡាវ 0-1។
ក្នុងប្រកួតចុងក្រោយ កាលពីម្សិលមិញម៉ោង 6:30ល្ងាច នៅពហុកីឡដ្ឋានជាតិ KM16 ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម 16ឆ្នាំ បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនឡាវអាយុក្រោម 16ឆ្នាំ ដោយលទ្ធផល 0ទល់នឹង1។
គួរបញ្ជាក់ដែរថា ពានរង្វាន់ AFC U16 Championship 2020 វគ្គជម្រុះ កម្ពុជាស្ថិតនៅក្នុងពូល J រួមជាមួយនឹងម្ចាស់ផ្ទះឡាវ ជប៉ុន និងម៉ាឡេស៊ី៕