ចាប់តាំងពីឆ្នាំ 2009 មកម្លេះ មជ្ឈមណ្ឌុលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្ដនៅកម្ពុជា ឬ CFC បានទទួលគម្រោងភាពយន្ដជាង 620 រឿង និងដើម្បីលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយជាដែនដីស្វាគមន៍ក្រុមថតភាពយន្ដបេទេស ដោយបានជួយសម្រួលដល់ការថតក្នុងប្រទេសកម្ពុជា ឱ្យបានស្របច្បាប់ និងផ្ដល់ក្រុមបញ្ចេចទេសដល់ផលិតកម្មបរទេស។
លោកជាប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងនៅក្នុងថ្ងៃខួប10ឆ្នាំថា ពីមួយឆ្នាំទៅមួយឆ្នាំ មជ្ឈមណ្ឌុលបានបណ្ដុះបណ្ដាលអ្នកជំនាញថតភាពយន្ដជាច្រើននាក់ និងបានផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារជាមួយផលិតករបរទេសថែមទៀតផង។ ជាក់ស្ដែង CFC បានទទួលគម្រោងភាពយន្ដជាច្រើនរឿងដូចជា រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ដោយអ្នកស្រី អេន ជីលីណាជូលា , រឿង Transformers3 , រឿង Act og Valor , រឿង ទ្វាររបង , រឿង កោះពេជ្រ , រឿង រសាត់អណ្ដែត , រឿង Onoda ដោយអ្នកដឹកនាំរឿងជប៉ុន បារាំង ខ្មែរ និងរឿងច្រើនទៀតដែលជាសទ្ធិផលការងារ 10 ឆ្នាំរបស់មជ្ឈមណ្ឌុលយើង។
ក្រៅពីនោះ CFC ក៏បានសហការរៀបចំមហោស្រពភាពយន្ដអន្ដរជាតិនៅក្នុងកម្ពុជាលើកទី 9 ជាមួយមជ្ឈមណ្ឌុលបុប្ផាណា ដែលជាព្រឹត្តការណ៍ភាពយន្ដធំបំផុតនៅក្នុងកម្ពុជា ដោយប្រមូលផ្ដុំអ្នកទស្សនា និងផលិតកររួមគ្នាជាង 20000 នាក់ឱ្យបានមកជួបគ្នា ដែលជាកត្តាជំរុញឧស្សហកម្មភាពយន្ដមួយនៅកម្ពុជា។ មិនត្រឹមតែបណ្ដុះបណ្ដាលជំនាញថតភាពយន្ដដល់ផលិតករវ័យក្មេងនោះទេ CFC ក៏មានការជួយផ្ដល់សម្ភារៈថត និងបច្ចេកទេសថតសម្រាប់ភាពយន្ដខ្លីដល់ផលិតករវ័យក្មេង ដោយមិនគិតកម្រៃផងដែរ។ នៅថ្មីៗនេះ CFC ក៏បានបង្កើតគេហទំព័រថ្មីដែលប្រមូលផ្ដុំព័ត៌មានសំខាន់ៗសម្រាប់ផលិតករបរទេ ឱ្យកាន់តែស្គាល់អំពីកម្ពុជា៕