ចំពោះកីឡាការិនីប្រដាល់ មិនថាគុនខ្មែរ ឬប្រដាល់សេរីឡើយ ផ្នែករូបរាងកាយមិនសូវជាសម្បូរអ្នកស្អាតប៉ុន្មានទេ ព្រោះត្រូវហ្វឹកហាត់ខ្លាំង ដូចជារត់ក្រោមកម្ដៅថ្ងៃ ហាត់សមវ៉ៃជាមួយដៃគូ ឬពេលប្រកួតអាចនឹងត្រូវបែកមុខបែកមាត់ និងមានរបួសទៀតផង។ តែសម្រាប់កីឡាការិនីរបស់កម្ពុជា 3រូបខាងក្រោមនេះវិញ វាផ្ទុយទៅនឹងការរៀបរាប់ខាងលើ ដោយសារពួកគេមានសម្រស់ស្រស់ស្អាត ហើយបើប្រៀបធៀបទៅ ប្រហែលជាមិនចាញ់តារាសិល្បៈមួយចំនួនឡើយ។
1-កីឡាការិនី Samontha អាយុ 15ឆ្នាំ ទម្ងន់ 47គីឡូក្រាម កម្ពស់ 1ម៉ែត្រ 55សង់ទីម៉ែត្រ បច្ចុប្បន្នកំពុងសិក្សានៅវិទ្យាល័យក្នុងប្រទេសសហរដ្ឋអាមេរិក និងកំពុងរស់នៅទីនោះ ហើយជំនាញខាងប្រដាល់ក្បាច់គុនខ្មែរ។
2-កីឡាការិនី អេ យ៉ានុត អាយុ 19ឆ្នាំ ទម្ងន់ 54គីឡូក្រាម កម្ពស់ 1ម៉ែត្រ 65សង់ទីម៉ែត្រកំពុងសិក្សានៅវិទ្យាល័យបាក់ទូក ទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ ជំនាញប្រដាល់គុនខ្មែរ និងសកល៕