កាលពីយប់ម្សិលមិញនេះ នៅទីលានពហុកីឡដ្ឋានជាតិ ក្រុមបាល់ទាត់បឹងកេតបានយកឈ្នះលើក្រុមវិសាខាក្នុងលទ្ធផល 4ទល់នឹង0 ក្នុងការប្រកួតពានរង្វាន់ HUN SEN CUP 2019 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងការប្រកួតនេះផងដែរ ចាន់ វឌ្ឍនាកា ដែលបាត់មុខពីក្រុមជម្រើសជាតិកម្ពុជា ហាក់លេងបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់ម្នាក់ឯងបានរហូតដល់ទៅ 3គ្រាប់ ខណៈដែល សេត រ៉ូហ្ស៊ីប ដែលជាកីឡាករម្នាក់ក្នុងក្រុមជម្រើសជាតិដែរនោះ បានជាប់ជាកីឡាករល្អបំផុតក្នុងការប្រកួតមួយនេះផងដែរ។
ដូច្នេះមានន័យថា បឹងកេតត្រូវបានកក់កៅអីក្នុងវគ្គផ្តាច់ព្រ័ត្រមុនគេរួចរាល់ហើយ ដោយត្រូវចាំអ៊ុតមើលនៅថ្ងៃស្អែកថា តើ ព្រះខ័នរាជស្វាយរៀង ឬក៏ភ្នំពេញក្រោនជាអ្នកឡើងមកជួបខ្លួននៅវគ្គផ្តាច់ព្រ័ត្រ៕