នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គេឃើញមានវត្តមានតារាល្បី៑ៗដែលបង្ហាញខ្លួនយ៉ាងច្រើនកុះករដូចជា អ្នកនាង ឆ័យលី ដាឡែន, កញ្ញា ណាតាហ្សា តួឯកស្រីក្នុងរឿង”កំណត់ហេតុនាងនាថ”, កញ្ញា យ៉េយ៉េ, កញ្ញា ផេនខេក, លោក ឃុន វុត្ថា តារាចម្រៀងហង្សមាស, លោក សម សុណ្ណារ៉ាក់ បេក្ខភាព Xfactor Cambodia, កញ្ញា ហ៊ិន លីដា អតីតបេក្ខភាព Cambodian Idol, ម្ចាស់បទ”បើបងបាត់ការចងចាំ” លោក បូ តាំងហៀង, លោកណារ៉ា ពិធីករMy TV ច្រៀងរាំសប្បាយនិ ឈរចាប់ឆ្នោតប្រគល់ជូនអ្នកមានសំណាងនៅក្នុងខួប១៣ឆ្នាំរបស់វីហ្វ្រេន។
លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មិនខុសពីឆ្នាំកន្លងទៅ នៅក្នុងឆ្នាំនេះ លោកនៅតែរៀបចំពិធីខួបប្រចាំហាង ដោយមានវត្តមានតារាល្បីៗចូលរួមអបអរដដែល។ វត្តមានតារាទាំងអស់លោកថា មានការបែងចែកជា២ក្រុម គឺក្រុមអ្នកសម្ដែង ដែលរួមមានពិធីការិនី តារាចម្រៀង តន្ត្រីករ តារាកំប្លែង និងមួយក្រុមទៀត គឺតារាដែលមកចូលរួមជាភ្ញៀវកិត្តិយស។ លោកថាតារាសិល្បៈដែលបង្ហាញខ្លួនក្នុងពិធីខួបហាង១៣ឆ្នាំនោះ មានចំនួនកុះករ ខណៈដែលភ្ញៀវដែលមិនមែនជាតារាសិល្បៈក៍ច្រើនរហូតដល់ថ្នាក់រកកន្លែងឱ្យអង្គុយមិនមាន។ ពិធីជួបជុំដែលបានធ្វើឡើងនោះ គឺដើម្បីឱ្យអ្នកសិល្បៈបានសប្បាយ និងដើម្បីផ្ដល់រង្វាន់ជូនដល់អ្នកចូលរួម ឱ្យបានរង្វាន់មុខភ្ជុំ គ្រាន់បានសប្បាយចិត្ត។ លោកថា បើកុំតែខួបហាងឆ្នាំនេះ ទើបនឹងខួបកំណើតលោកផង កុំអីតារាសិល្បៈពិតជាត្រូវបានអញ្ជើញក្នុងចំនួនច្រើនជាងនេះឆ្ងាយណាស់៕