ជាការពិតណាស់ តារាចម្រៀងស្រី ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់លោកខេមរៈ សេរីមន្ត កាលមិនទាន់ចាកឆ្ងាយពីអ្នកគាំទ្រទាំងស្ងប់ស្ងាត់ នាងមានប្រជាប្រិយភាពខ្លាំងមែនទែន នៅក្នុងដួងចិត្តស្រទាប់យុវវ័យទាំងក្រុង និងទីជនបទ។ តារាស្រីសម្បុរស្រអែមរូបស្រស់នេះ បានធ្វើឱ្យគាំទ្រអាល័យនឹកស្ដាយស្រណោះរូបនាងជាខ្លាំង ខណៈដែលបានទទួលដំណឹងថា បាត់បង់រូបនាងជារៀងរហូតហើយ តែស្ថិតក្នុការចងចាំរបស់អ្នកគាំទ្រ នាងនៅតែជាតារាស្រីក្នុងដួងចិត្តមិនរលត់សូន្យ។
លោកខេមរៈ សេរីមន្ត បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកឲ្យដឹងថា៖ “រូបសំណាក់ខេមរៈស្រីពៅ ប្អូនស្រីសំណប់ចិត្តខ្ញុំ និងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នាពេលនេះរួចរាល់ហើយ ថ្វីត្បិតប្អូនស្រីខ្ញុំមិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនិងប៉ាម៉ែបងប្អូនយើងរួមទាំងបងប្អូនពូមីងដែលគាត់ស្រលាញ់គាំទ្រប្អូនស្រីគឺនៅឋិតថេរជារៀងរហូត សូមប្អូនបានទៅដល់ឋានសួគ៌។”
គួរបញ្ជាក់ថាកញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត បានមរណភាពនៅឯប្រទេសឥណ្ឌា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ។ ហើយនៅពេលនោះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិល្បៈករ សិល្បៈការិនីជាច្រើនបាននាំគ្នាបង្ហោះសាររំលែកទុក្ខព្រោងព្រៀតនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕