នៅសប្តាហ៍នេះគេហទំព័រ “ឡា រ៉ែន” នាំយកនូវមុខម្ហូបថៃបែបខ្មែរគឺ ប្រហុកសាច់ត្រីលាយជាមួយសាច់ជ្រូកចិញ្ច្រាំ រួមផ្សំនឹងត្រីឆ្អើរអាំងនៅលើជ្រុញ។ ចង់ដឹងទេថា អាហារមួយនេះមានឈ្មោះអ្វី និងឆ្ងាញ់បានកម្រិតណា?
+ គ្រឿងផ្សំ
– ប្រហុកសាច់ត្រី 5g
– សាច់ជ្រូកចិញ្ច្រាំ 5g
– ត្រីឆ្អើរ 0.25g
– ផ្លែក្រសាំង 1ផ្លែ
– គល់ស្លឹកគ្រៃ 1គល់
– ម្ទេស
– ជីរណា
– ខ្ទឹមសចិញ្ច្រាំ
– ខ្ទឹមក្រហមចិញ្ច្រាំ
– ប៊ីចេង
– ស្ករស
– បន្លែផ្ទាប់
+ វិធីចម្អិន
យកគ្រឿងផ្សំដូចដែលបានរៀបរាប់ជូនខាងលើចិញ្ច្រាំចូលគ្នាឱ្យក្លាយជាល្បាយតែមួយ រួចយកដាក់លើជ្រុញ ហើយដាក់ដុតនៅក្នុងម៉ាស៊ីនម៉ាក្រូវ៉េវប្រមាណជា15នាទី រហូតឃើញថាឆ្អិនល្អ ទើបយក ចេញក្រៅ រៀបចំដាក់លើថាស រួមជាមួយនឹងបន្លែគ្រប់មុខដូចដែលបានត្រៀមទុកសម្រាប់ទទួលទានផ្ទាប់ជាមួយជាការស្រេច។ កុំភ្លេចណា អាហារមួយនេះសម្រាប់អ្នកចេះទទួលទានម្ទេសហឹរវិញពិតជាត្រូវចិត្តជាក់ជាមិនខាន កាន់តែហឹរកាន់តែល្អ៕