គេមើលឃើញថា កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា និង ម្ចាស់ជ័យលាភីKhmer top model កញ្ញា ចាន់ គង្កា និងតារាសម្តែង កញ្ញា សូម៉ា ឡាឡែន ក្នុងឈុតសម្លៀកបំពាក់បែបសិចស៊ីរោលរាលថតបទចម្រៀងថ្មីមានចំណងជើងថា ។ ពិតជាទាក់ចិត្តទស្សនិកជនជាក់ជាមិនខាន សម្រាប់បទចម្រៀងថ្មីរបស់ លោក ពេជ្រ យ៉ាណូ ។
បទចម្រៀងថ្មី ខាងលើចាប់ផ្តើមផលិតហើយបន្ទាប់ពីសម្រិតសម្រាំងបទភ្លេង និងទំនុកច្រៀងយ៉ាងផ្ចិតផ្ចង់។ អ្វីដែលពិសេសលើសពីក្បាច់រាំនោះ នៅមានការចូលរួមរាំ និងសម្តែងពីសំណាក់តារាស្រីល្បីឈ្មោះ អមដោយឈុតសិចស៊ី។ ខ្លឹម ស្រីគា បញ្ជាក់ថា នាងពិតជាទើបនឹងបញ្ចប់ការថតបទចម្រៀងមួយនេះមែន នាងទទួលស្គាល់ថាមានឈុតសិចស៊ីមួយចំនួនប៉ុន្តែមិនជ្រុលហួសហេតុដែលនាំឲ្យមានការរិះគន់ទេ។ នាងថា ពិតជាសប្បាយចិត្តដែលបានរួមការងារជាមួយសិល្បករផលិតករប្រុសស្រីល្បីឈ្មោះ ដែលនាងរំពឹងថាបទមួយនេះនឹងពេញចិត្ត និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន នៅពេលដែលចេញជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។
តារាស្រីរូបនេះលើកឡើងថាឈុតវាលពេកក៏ពិបាកនឹងស្លៀកដែរព្រោះពេលនេះនាងកំពុងតែឡើងគីឡូខ្លាំងរហូតដល់គេភ្លាត់មាត់គ្រប់គ្នា ប៉ុន្តែនាងនឹងមិនបណ្តោយខ្លួនឲ្យធាត់ជានេះបានទេ។ តារាស្រីរូបនេះលើកឡើងដែរថាក្រៅពីការសម្តែងក្នុងបទចម្រៀងមួយនេះនាងក៏គ្រោងនឹងបញ្ចេញស្នាដៃសិល្បៈថ្មីៗបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ៕