
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yamaha បានប្រកាសចេញម៉ូដែល Nmax ABS ឆ្នាំ2019 ដែលមានជម្រើស 2ពណ៌ថ្មីឱ្យជ្រើសរើស(ប្រផេះលាយខ្មៅ និងសលាយខ្មៅ) ព្រមទាំងប្រកាសឱ្យដឹងពីតម្លៃច្បាស់ៗទៀតផង។
ចំពោះ Yamaha NMax ស៊េរីថ្មីនេះ មិនមានមានការកែប្រែរូបរាងខាងក្រៅប៉ុម្មានទេ នៅតែមានប្រើកុងទ័រឌីជីថល គួបផ្សំនឹងការបន្ថែមជម្រើសពណ៌ថ្មីតែប៉ុណ្ណោះ។
រីឯលក្ខណសម្បត្តិផ្សេងៗលើម៉ូតូនេះ ក៏មិនសូវខុសពីជំនាន់ប៉ុន្មានដែរ មានដូចជា ដំណើរការដោយម៉ាស៊ីនចំណុះ 155CC ជាមួយបច្ចេកវិទ្យាសន្សំសំចៃសាំង Blue Core អាចផលិតកម្លាំងបាន 15សេះ។ ហ្វ្រាំងម៉ូតូជាប្រភេទហ្វ្រាំងថាស ហើយម៉ូដែលនេះក៏មានជម្រើសជាហ្វ្រាំង ABS ផងដែរ។ ប្រើសម្បកកង់គ្មានពោះវៀន និងមានបំពាក់ដោយអំពូលភ្លើង LED ទៀតផង។ វាអាចផ្ទុកប្រេងឥន្ធនៈបាន 6.6លីត្រ និងមានទម្ងន់ 127គីឡូក្រាម។
ចំពោះតម្លៃចាប់ផ្តើមគឺ 3,200ដុល្លារ៕



