Skip to content

កាត់បន្ថយកម្រិតជំងឺធ្លាក់ទឹកចិត្តដោយការប្រើបណ្ដាញសង្គមត្រឹមកន្លះម៉ោងក្នុង 1ថ្ងៃ

ការសិក្សាថ្មីមួយដោយក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Pennsylvania បានរកឃើញថា ការកំណត់រយៈពេលប្រើប្រាស់បណ្ដាញសង្គមត្រឹម 30នាទីក្នុង 1ថ្ងៃ អាចធ្វើឱ្យមានអារម្មណ៍ធូរស្រាល។ ជាពិសេស ការកាត់បន្ថយពេលវេលាអូសមើលរូបភាពមិត្តភក្ដិនានា អាចកាត់បន្ថយហានិភ័យពីជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោបាន។

ក្នុងការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រចំនួន 143នាក់ បានសាកល្បង ដោយបែងចែកជាក្រុមៗ ហើយកំណត់រយៈពេលប្រើ Facebook, Instagram និង Snapchat ត្រឹម 30នាទីក្នុង 1ថ្ងៃ ដោយបណ្ដាញសង្គមមួយៗប្រើពេលត្រឹម 10នាទី ខណៈក្រុមមួយទៀតអាចប្រើបណ្ដាញសង្គមតាមទម្លាប់ធម្មតា។

ក្រោយពេល 3សប្តាហ៍ និស្សិតត្រូវបានសួរ និងវាយតម្លៃពីអាការផ្លូវចិត្ត 8ចំណុចខុសៗគ្នា រួមមាន ការពឹងផ្អែក ភ័យខ្លាចការបាត់បង់ ភាពឯកោ សេរីភាព ការទទួលស្គាល់ខ្លួនឯង ភាពតានតឹងក្នុងអារម្មណ៍ ការបាក់ទឹកចិត្ត និងការគោរពខ្លួនឯង។

ប្រធានក្រុមស្រាវជ្រាវសម្រាប់ការសិក្សានេះ លោក Melissa Hunt បានប្រាប់វេបសាយ Science Daily ថា៖ “ការប្រើបណ្ដាញសង្គមតិចជាងធម្មតា អាចកាត់បន្ថយបានទាំងជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ឯកោ បានយ៉ាងមានប្រសិទ្ធភាព”៕

Leave a Reply

Your email address will not be published. Required fields are marked *