អម្បាញ់មិញនេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម 15ឆ្នាំត្រៀមចូលរួមការប្រកួត AFC U16 Championship 2020 Qualifiers ប្រចាំពូល J ដោយក្នុងនោះមានកីឡាករយុវជនចំនួន 23រូប ដែលភាគច្រើនជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី។
ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 15ឆ្នាំនៃប្រទេសកម្ពុជានឹងចេញដំណើរទៅកាន់ប្រទេសឡាវនាពេលល្ងាចថ្ងៃនេះ ដើម្បីទៅចូលរួមការប្រកួតក្នុងពានរង្វាន់ខាងលើ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាស្ថិតនៅក្នុងពូល J ជាមួយនឹងប្រទេសចំនួន3 គឺជប៉ុន ម្ចាស់ផ្ទះឡាវ និងម៉ាឡេស៊ី ដោយការប្រកួតបើកឆាកដំបូង កម្ពុជានឹងប៉ះម៉ាឡេស៊ីនៅថ្ងៃទី18 ខែកញ្ញា ស្អែកនេះ មុននឹងបន្តជួបជប៉ុន និងឡាវជាបន្តបន្ទាប់នៅថ្ងៃទី20 និង22 ខែកញ្ញា ឆ្នាំ2019៕