ក្នុងការប្រកួតដំបូងរបស់កីឡាករ Neymar JR ក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសបារាំង កីឡាកររូបនេះបានស៊ុតចូល 1គ្រាប់ ជួយឱ្យក្រុមរបស់ខ្លួនយកឈ្នះទៅលើគូបដិបក្ខដោយលទ្ធផល 1ទល់នឹង0។
ទោះជាកីឡាករប្រេស៊ីលរូបនេះជាអ្នកជួយក្រុមឱ្យរកបាន 3ពិន្ទុមែន ក៏ប៉ុន្តែរូបគេត្រូវបានអ្នកគាំទ្រ PSG ក្នុងកីឡដ្ឋានផ្ទាល់មើលងាយមិនស្ទើរឡើយ ព្រោះរូបគេត្រូវបានអ្នកគាំទ្រក្រុមយក្សបារាំង Paris Saint Germaint លើកផ្ទាំងបដាដែលមានអក្សរជាទំនងតិះដៀល មាក់ងាយថា ជាស្រីលក់ខ្លួន ធ្វើអ្វីៗរាល់ថ្ងៃដើម្បីតែលុយ។
គួររំឭកថា កីឡាកររូបនេះមានគម្រោងចង់ចាកចេញពីក្លិបមួយនេះក្នុងរដូវកាលនេះ តែអ្វីៗមិនបានដូចបំណងឡើយ ដោយសារតែគ្មានក្លិបណាទិញយក ទីបំផុតរូបគេក៏សម្រេចចិត្តលេងនៅក្លិបចាស់នេះដដែល៕