គណៈកម្មការរៀបចំប្រកួត លោក ប៊ុនកើដ រាំងរាំនួយសិរ បានប្រកាសរៀបចំកម្មវិធីប្រកួត ស្រស់សោភាពោរពេញដោយឧត្តមភាព «MISS GRAND CAMBODIA 2019» រដូវកាលទី៥ជាផ្លូវការនៅ សណ្ឋាគារជូលីណានៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ក្នុងឆ្នាំនេះលោក ប៊ុនកើដ បានខ្លះខ្នែងក្នុងការរៀបចំឯកសារដាក់ជូន កម្មវិធីកម្រិតអន្តរជាតិមួយទៀត ព្រមទាំងទទួលនូវការផ្តល់អាជ្ញា ប័ណ្ណជាក្រុមហ៊ុន ទទួលសិទ្ធិរៀបចំកម្មវិធីប្រកួត MISS WORLD CAMBODIA 2019 ជាឆ្នាំដំបូងផងដែរ។
កម្មវិធីប្រកួតផ្នែកសម្រស់ (Beauty Pageart) ទាំង២ ជាវេទិកាកិត្តិយសក្នុងការលើកតម្កើងនូវសម្រស់ ដ៏ស្រស់សោភា តម្លៃនៃនារីខ្មែរ នៅលើឆាកជាតិ និងអន្តរជាតិ ក៏ដូចការនាំយកនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជាពិសេសគឺបានចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៃកម្ពុជាទៅកាន់ពិភពលោកផងដែរ។ កាលពីឆ្នាំទៅ មិញយើងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង និងការគាំទ្រពីសំណាក់បងប្អូនប្រជាជនខ្មែរ ចំពោះបេក្ខភាព ជ័យលាភីឯក ដែលបានចូលរួមប្រកួតក្នុងវេទិការ MISS GRAND INTERNATIONAL 2018 ក្នុងនោះយើងបាន លើកយកនូវសម្លៀកពាក់សម័យចេនឡាក្នុងនាមសម្លៀកបំពាក់តំណាងជាតិ ទៅបង្ហាញលើ វេទិការអន្តរជាតិ។នេះជាមោទនភាពនៃកម្មវិធីប្រកួត ជាមោទនភាពនៃនារីខ្មែរដែលអន្តរជាតិកាន់តែយល់ច្បាស់ពីសម្រស់ ដ៏ត្រកាលនៃនារីខ្មែរ។
សម្រាប់កម្មវិធីប្រកួតឆ្នាំ ២០១៩ នេះ មានសុភាពនារីខ្មែរចុះឈ្មោះចូលរួមប្រកួត មានចំនួនលើសពីឆ្នាំទៅគួរ ឲ្យកត់សម្គាល់ គឺចំនួនប្រមាណជិត ៥០០នាក់។ ឆ្លងកាត់នូវកម្មវិធីសម្ភាសជម្រុះចម្រាញ់ មានបេក្ខនារីចំនួន ២៩រូប មានវត្តមានដែលនឹងបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទសារព័ត៌មាននារសៀលថ្ងៃនេះ។ នាថ្ងៃទី១៩ ខែកញ្ញា ខាងមុខ មានព្រឹត្តិការណ៍នៃកម្មវិធីប្រកួតចំនួនពីរ ដែលនឹងប្រារព្ធកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នោះគឺ កម្មវិធីប្រកួត KHMER SUPERMODEL Cycle ១០ជាកម្មវិធីផ្សាយផ្ទាល់ នៅស្ទូឌីយ៉ូធំ ស្ថានីយទូរទស្សន៍ CTN នៅវេលាម៉ោង ៧យប់ និងកម្មវិធីប្រកួត MISS GRAND CAMBODIA 2019 កម្មវិធីផ្សាយផ្ទាល់ កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នៅស្ទូឌីយ៉ូធំ ស្ថានីយទូរទស្សន៍ CTN នៅវេលាម៉ោង ៨យប់។
ជាងនេះទៅទៀត នាថ្ងៃទី ៣១ ខែតុលា ខាងមុខ មានព្រឹត្តិការណ៍នៃកម្មវិធីប្រកួតចំនួនពីរ ដែលនឹងប្រារព្ធ កម្មវិធីប្រកួត ផ្តាច់ព្រ័ត្រ ផងដែរនោះគឺ កម្មវិធីប្រកួត MISTER CAMBODIA Season 3 ជាកម្មវិធីផ្សាយផ្ទាល់ នៅស្ទូឌីយ៉ូធំ ស្ថានីយទូរទស្សន៍ MISS WORLD CAMBODIA 2019 វិធីប្រកួតផ្តាច់ព្រ័ត្រ ជាកម្មវិធី ផ្សាយផ្ទាល់ នៅស្ទូឌីយ៉ូធំ ស្ថានីយទូរទស្សន៍ CTNនៅវេលាម៉ោង ៨យប់។ សូមគោរពអញ្ជើញប្រិយមិត្តទស្សនិកជន ចូលរួមទស្សនាដោយផ្ទាល់ និងសេរី ក៏ដូចជាតាមដាន ទស្សនា ដើម្បីជាកម្លាំងចិត្តដល់កម្មវិធីប្រកួត។
ជយលាភីឯកដែលគ្រងមកុដ Miss Grand Cambodia 2019 នឹងចូលរួមប្រកួត Miss Grand International 2019 នៅប្រទេស Venezuela ចំណែក Miss World Cambodia 2019 នឹងចូលរួមប្រកួត MISS WORLD 2019 នៅចក្រភព អង់គ្លេសុំ។ ចំណែកបេក្ខជនជ័យលាភីឯក MISTER CAMBODIA នឹងចូលរួមប្រកួត MR WORLD 2020 ផងដែរ។ កម្មវិធីដ៏មានអត្ថន័យនៃវេទិកា ប្រកួតពោរពេញដោយកិត្តិយសនេះ បានផ្តល់នូវការបត្ថម្ភ ពីបណ្តាក្រុមហ៊ុនដែលក្នុងនោះមានដូចជា ក្រុមហ៊ុនទឹកដោះគោ DUTCH MILL,PTT Cambodia, Tuus Café Amazon Cambodia, ស្ករគ្រាប់ PARRYក្រុមហ៊ុន អង្ករ រ៉ូយាល់ម្កុដ , ហាងទំនិញ Jiffy ។ ក្នុងនោះក៏មានការ សហការណ៍ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀត ដែលមានដូចជា សំលៀកបំពាក់ម៉ាក RANSITA ហាងកាត់សំលៀកបំពាក់ ធិរីកាដើម, The Olympia Mall និង The Olympia City ។
កម្មវិធីប្រកួត MISS GRAND CAMBODIA 2019 ពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងការ បណ្តុះបណ្តាល ដល់កុលធិតាកម្ពុជានៅលើប្រធានបទជាច្រើន ក្នុងនោះដូចជា បុគ្គលិកលក្ខណៈ សុជីវធម៌ ចរិយាមាយាទ ការប្រាស្រ័យទាក់ទង ទស្សនៈនៃចែករម្លែក មនុស្សធម៌ជាដើម ដែលក្នុងនោះបេក្ខនារីទាំងអស់ នឹងធ្វើដំណើរទៅចូលរួមសាក សួរសុខទុក្ខប្អូនៗកុមារក្នុងអង្គការក្តីសង្ឃឹមថ្មី ក្នុងខេត្តកំពង់ស្ពឺជាដើម។ល។ កម្មវិធីប្រកួតនានាដូចបានរៀបរាប់ខាងលើ កម្មវិធីប្រកួត FRESHIE ក៏នឹងវិលមកជាថ្មីម្តងទៀត ដើម្បីជាវេទិកា បញ្ចេញ និងបង្ហាញសមត្ថភាព និងទេពកោសលនៃប្អូនយុវជន យុវតីខ្មែរ។ ការគាំទ្ររបស់លោកអ្នក ជាមាគ៌ាសម្រាប់ទំពាំងស្នងឫស្សីខ្មែរគ្រប់រូប៕