ក្រៅពីបើកឱ្យកុម្ម៉ង់ទិញ iPhone 11 ទាំង 3ស៊េរីនៅថ្ងៃទី20 កញ្ញា 2019 ខាងមុខនេះហើយ ក្រុមហ៊ុន Apple ក៏បានចេញលក់ផលិតផលពេញនិយម 3មុខទៀតដំណាលគ្នាដែរ ដែលមានដូចជា៖
នាឡិកាឆ្លាតវៃ Apple Watch Series 5 នាឡិកាឆ្លាតវៃ Apple Watch ឆ្នាំ2109 ជំនាន់ទី5 នេះមានមុខងារថ្មីសំខាន់2 គឺ Always-on display និង International Emergency Calls ។
Always-On display អាចឱ្យមុខនាឡិកាមិនរលត់ ហើយបង្ហាញម៉ោងដូចនាឡិកាធម្មតា ចំណែក International Emergency Calls អាចឱ្យអ្នកប្រើទាក់ទងទៅលេខសង្គ្រោះបន្ទាន់បានច្រើនជាង 150ប្រទេសដោយមិនចាំបាច់ប្រើប្រាស់ iPhone ឡើយ។ Apple Watch Series 5 មានមុខងារ GPS និងមានតម្លៃ 399ដុល្លារ ឯស៊េរី GPS+LTE មានតម្លៃ 499ដុល្លារ។
2) Apple TV+Apple បានប្រកាសចេញលក់កម្មវិធី streaming movies នៅលើ Apple TV+។ ជាងនេះទៀត Apple នឹងឱ្យប្រើសាកល្បងរហូតដល់ 1ឆ្នាំ (មិនគិតលុយ) ដើម្បីលើកទឹកចិត្តអ្នកដែលទើបនឹងទិញផលិតផលថ្មីៗរបស់ Apple ដូចជា iPhone, iPad, Laptops ឬ Desktops ជាដើម។ សេវាកម្មនេះមានតម្លៃ 5ដុល្លារ/ខែ។ iPad ជំនាន់7 IPad ជំនាន់ទី7 នេះប្រើបន្ទះឈីប A10 ដែលមាននៅលើ iPhone 7 ហើយមានតម្លៃចាប់ផ្ដើមពី 329ដុល្លារ (ក្នុងទីផ្សារសហរដ្ឋអាមេរិក)។ iPad ជំនាន់ថ្មីនេះ មានអេក្រង់ទំហំធំជាងមុនពី 9.7អ៊ិញ ទៅ 10.2អ៊ិញ ហើយវាអាចប្រើប្រាស់ជាមួយក្ដារចុចឆ្លាតវៃ(Smart keyboard) បានទៀតផង៕