Lionel Messi កីឡាករសញ្ជាតិអាហ្សង់ទីន បានប្រាប់ឱ្យដឹងនៅក្នុងការសម្ភាសមួយជាមួយបុស្ថិ៍ព័ត៏មានល្បីល្បាញមួយនៃប្រទេសអេស្ប៉ាញ ដោយបានឆ្លើយទៅកាន់អ្នកសារព័ត៌មានថា ខ្លួនមិនដែលគិតថា Ronaldo ជាមិត្តភក្តិរបស់ខ្លួនឡើយ។
កីឡាកររូបនេះបន្តថា៖ ”ខ្ញុំតែងតែនិយាយថា ខ្ញុំមិនដែលមានទំនាស់ជាមួយគេទេ តែពួកយើងប្រហែលមិនមែនជាមិត្តភក្ដិនឹងគ្នាទេ ដោយសារតែមិនធ្លាប់ចែករំលែកបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយគ្នា ប៉ុន្តែខ្ញុំតែងតែឃើញគេនៅក្នុងកម្មវិធីទទួលពានរង្វាន់នានា”។
គួររំឭកដែរថា កាលពីឆ្នាំទៅមិញ កីឡាករ 2រូបនេះ គឺជាគូប្រជែងគ្នានៅក្នុងលីកកំពូលរបស់ប្រទេសអេស្ប៉ាញ ហើយក៏ជាចំណែកដ៏ធំមួយដែលធ្វើឱ្យលីកកំពូលរបស់អេស្ប៉ាញកាន់តែល្បីល្បាញខ្លាំងក្លាឡើងផងដែរ៕