គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានបញ្ជូនកីឡាករចំនួន 10រូបដែលក្នុងនោះមានកីឡាការិនីចំនួន 4រូបដើម្បីទៅចូលរួមប្រកួតកីឡា World Special Olympic នៅទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួមដោយកីឡាករកម្ពុជាទាំងនោះបានចូលរួមប្រកួតក្នុង 2ប្រភេទកីឡា គឺអត្តពលកម្ម និងប៊ូលប៉េតង់។
ជាលទ្ធផល គិតមកទល់ថ្ងៃនេះក្រុមកីឡាករកម្ពុជាដណ្តើមបានមេដាយចំនួន 8គ្រឿងហើយ មានមាស 2គ្រឿង ប្រាក់ 3គ្រឿង និងសំរឹទ្ធ 3គ្រឿង រួមមាន ៖
-កីឡាការិនី រឿង លក្ខិណា ដណ្ដើមបានមេដាយមាសលើវិញ្ញាសារត់ប្រណាំង 200ម៉ែត្រនារី
-កីឡាការិនី យឿន សុខចាន់ ដណ្ដើមបានមេដាយមាសលើវិញ្ញាសាកីឡាប៊ូលប៉េតង់ឯកត្តជននារី
-កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំង 400ម៉ែត្របុរស
-កីឡាករ អ៊ូ ស្រីប៉ុច ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំង 200ម៉ែត្របុរស
-កីឡាការិនី វង្ស សីហា ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសារត់ប្រណាំង 50ម៉ែត្រនារី
-កីឡាការិនី រ័ត្ន ស្រីទាវ ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ប្រណាំង 50ម៉ែត្រនារី
-កីឡាករ ផុន សុវណ្ណ ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ប្រណាំង 200ម៉ែត្របុរស
និងកីឡាករ ស៊ឹមយាន នវីព្វ ដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញាសាកីឡាប៊ូលប៉េតង់៕