- Advertisement -
ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសថៃបានទទួលប្រាក់រង្វាន់ចំនួន 30ម៉ឺនដុល្លាពីសហព័ន្ធកីឡាបាល់ទាត់ថៃ ក្រោយពេលដែលក្រុមមួយនេះបានយកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល 3ទល់នឹង0 នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងវគ្គជម្រុះ World Cup។
ប្រាក់រង្វាន់ទាំងអស់នេះ គឺសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃ និងក្រុមហ៊ុនឧបត្ថម្ភ បានសន្យាប្រគល់ឱ្យដោយរាប់តាមចំនួនគ្រាប់ដែលបានស៊ុតចូលទី គឺក្នុង 1គ្រាប់ 10ម៉ឺនដុល្លា។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិថៃស្ថិតនៅក្នុងពូល G ជាមួយនឹងក្រុមជម្រើសជាតិនៃប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងអារ៉ាប់រួម៕
- Advertisement -