នៅលើបណ្ដាញសង្គមហ្វេសនាពេលថ្មីៗនេះ គេបានឃើញគណនីរបស់អ្នកនាង ខាត់ សុឃីម បង្ហោះវីដេអូជុំគ្នាច្រៀងលេងសប្បាយជាមួយគ្រូបង្រៀនឧបករណ៍ភ្លេងគែន និងក៏កិច្ចការពារថែរក្សាវប្បធម៌មួយដ៏ល្អ។ វីដេអូខ្លីប្រមាណជាង ៥ នាទីប៉ុណ្ណោះ បានធ្វើឱ្យមហាជនជាច្រើនចូលចិត្តទស្សនា ស្របពេលដែលមហាជនទាំងអស់កំពុងសាទរ និងកសាងកុសលបុណ្យក្នុងថ្ងៃកាន់បិណ្ឌផងដែរ។
អ្នកនាង ខាត់ សុឃីម បានរៀបរាប់នៅក្នុងវីដេអូនោះថា អ្នកនាង រួមជាមួយ លោក ចាប ចៀន លោកគ្រូភ្លេងគែន និងប្អូនប្អូនដៃស្គរ បានរួមគ្នាធ្វើវីដេអូនេះឡើងក្នុងគោលបំណងច្រៀងរាំសប្បាយ ហើយក៏ជាទង្វើល្អមួយក្នុងការថែរក្សានូវសិល្បៈវប្បធម៌បុរាណខ្មែរ។ បទប្រជាប្រិយដែលអ្នកនាងបានបកស្រាយ ជាបទចម្រៀងចង្វាក់សារវ៉ាន់ ដែលមានចំណងជើងថា « ស្លៀកខ្យល់ដណ្ដប់មេឃ » ចម្រៀងដើមត្រូវបានគេដឹងថា ជាបទដែលអតីតតារាចម្រៀងស្រី អ្នកស្រី សូ សាវឿន ជាអ្នកបទស្រាយបានយ៉ាងល្បីល្បាញនាអំឡុងទសវត្សរ៍ ៦០ ។
អ្នក ខាត់ សុឃីម បាននិយាយអំពីក្ដីរំភើបជាក្រៃលែង ខណៈបានបកស្រាយបទចម្រៀងប្រគំដោយតន្ត្រីគែន ដែលអ្នកនាងថា គ្រូភ្លេងគែន ប៊ិះនឹងបោះបង់ការបង្រៀន ក៏ដូចជាឈប់លេងឧបករណ៍ភ្លេងបុរាណមួយនេះហើយ ដោយសារការបាក់ទឹកចិត្ត និងគ្មានអ្នកស្រឡាញ់ចូលចិត្តវា។ តែដោយសារមានសប្បុរជនឧបថត្ថម្ភថវិកាបន្ដិចបន្តួច ទើបបានជាធ្វើឱ្យលោកគ្រូអាចបន្ដដង្ហើមបង្រៀនឧបករណ៍មួយនេះ ដល់យុវជនជំនាន់ក្រោយបានបន្ដវេន។
សូមរីករាយទស្សនា វីដេអូខាងក្រោមនេះ ៖