កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសកោះហុងកុង ត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បំបាក់ក្នុងលទ្ធផល 2ទល់នឹង0 នៅពហុកីឡដ្ឋាននៃទីក្រុងហុងកុង។
ចំណែកឯក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែនក្នុងលទ្ធផល ០ទល់នឹង1 នៅពហុកីឡដ្ឋានជាតិរបស់ខ្លួនដូចគ្នា។ ការប្រកួតក្នុងថ្ងៃនោះ គឺជាការប្រកួតមួយដ៏ជក់ចិត្តបំផុត ដោយសារតែកម្ពុជាធ្វើបានយ៉ាងល្អ បើទោះបីជាលេងជាមួយក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងខ្លាំងក៏ដោយ។
គួររំឭកផងដែរថា កាលពីសប្តាហ៍មុននៅលើទឹកដីកម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតស្មើគ្នាជាមួយនឹង ក្រុមបាល់ទាត់ជម្រើសកោះហុងកុងនៅពហុកីឡដ្ឋានជាតិរបស់កម្ពុជា ដែលកាលនោះក្រុមកម្ពុជាបានគ្រប់ដណ្តប់លើការប្រកួតបានច្រើនជាងក្រុមហុងកុងទៅទៀត៕