កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ព្រះរាជាណាចក្រកម្ពុជា សៀង ចន្ធា បានបន្តភារកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជើងទី2 តទល់នឹងក្រុមជម្រើសជាតិបារ៉ែន ក្នុងវគ្គជម្រុះជុំទី2 FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification កាលពីថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 នៅពហុកីទ្បដ្ឋានជាតិ។
គួររំឭកផងដែរថា ជាលទ្ធផល ការប្រកួត FIFA World Cup Qatar 2022 និងវគ្គជម្រុះ Preliminary Qualification Round 2 នៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃទី10 នោះ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមបារ៉ែន ០ទល់នឹង1។
ក្រោយពីបានប្តូរចេញនៅពាក់កណ្តាលតង់ទី2 ដែលត្រូវបានជំនួសដោយកីឡាករ ហួស ផល្លីន យុវជននៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីវិញនោះ កីឡាករ សៀង ចន្ធា បានធ្វើដំណើរភ្លាមៗចេញពីពហុកីឡដ្ឋានជាតិដើម្បីទៅធ្វើការហ្វឹកហាត់ផ្លាស់ប្ដូរបទពិសោធនៅក្លិប Vegalta Sendai នៅប្រទេសជប៉ុនដែលជាក្លិបនៅលីគកំពូលទី1 របស់ជប៉ុន ដែលកម្មវិធីនេះបានប្រព្រឹត្តចាប់តាំងពីថ្ងៃទី9 រហូតដល់ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2019៕