នៅពហុកីឡដ្ឋានជាតិក្នុងការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 អាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយលទ្ធផល ក្រុមកម្ពុជាបានចាញ់ក្រុមបារ៉ែន ០ទល់នឹង1 ក្រោយពីភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯងដោយកីឡាករ កែន ច័ន្ធសុភ័ក្ត្រ នៅនាទីទី74។
កាលពីវគ្គទី1 កម្ពុជាធ្វើបានយ៉ាងល្អ ដោយមានឱកាសម្តងជា2ដង តែមិនអាចរកគ្រាប់បាល់បានសម្រេចឡើយ ដោយបានរក្សាលទ្ធផល ០ទល់នឹង០ លុះចូលមកដល់វគ្គទី2 នេះ ទោះបីជាខិតខំប្រឹងប្រែងយ៉ាងណាក្តី កម្ពុជាក៏នៅតែមិនអាចបំប៉ោងសំណាញ់ក្រុមបារ៉ែនបានដដែល តែផ្ទុយទៅវិញបែរជាត្រូវក្រុមបារ៉ែនទទួលបានគ្រាប់បាល់ឈ្នះទៅវិញ។
ក្រុមកម្ពុជា ត្រូវបានគេសង្កេតឃើញថា បានផ្លាស់ប្តូរនូវទម្រង់លេងប្លែក និងខ្លាំងជាងមុននៅក្នុងឆ្នាំ2019 នេះ ដោយ4ប្រកួតចុងក្រោយ កម្ពុជា ឈ្នះ2 ស្មើ1 និងចាញ់1៕