កាលពីល្ងាចថ្ងៃទី10 ខែកញ្ញាកន្លងទៅ អ្នកចូលរួមទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះ FIFA WORLD CUP 2022 នៅពហុកីឡដ្ឋានជាតិរវាងក្រុមជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិបារ៉ែន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែលជាជាង 5ម៉ឺន 5ពាន់នាក់។
នៅយប់ថ្ងៃនោះផងដែរ គេសង្កេតឃើញថា ក្រោយពីបញ្ចប់ការប្រកួតបានប្រមាណតែជាង 30នាទីប៉ុណ្ណោះ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិនៃរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ស្អាតចែស និងគ្មានសំរាមនៅសេសសល់អ្វីបន្តិចសោះ។
មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្របាល់ទាត់កម្ពុជា ត្រូវបានគេមើលឃើញថា មានគំនិតចេះស្រឡាញ់បរិស្ថានហើយ ដោយបានរួមគ្នាសម្អាតបរិស្ថាននៅក្នុងពហុកីឡដ្ឋានជាតិ ក្រោយពេលមានការប្រកួតជាលក្ខណៈអន្តរជាតិរួចម្ដងៗ៕