ក្នុងការប្រកួត Mouy Thai Super Champ កាលពីយប់មិញនេះ កីឡាករគុនខ្មែរ ឡុង សំណាង (កម្ពុជា) និងកីឡាករ Starboy Petchkiatpetch (ថៃ) បានជួបគ្នានៅលើសង្វៀនដោយលទ្ធផលកីឡាករគុនខ្មែរបានត្រឹមស្មើកីឡករថៃតែប៉ុណ្ណោះ។
ក្នងការប្រកួតនេះ កីឡាករកម្ពុជាហាក់មានប្រៀបជាងកីឡាករថៃ ដោយសារឡុង សំណាងបានវាយកែងចំពេញៗផ្ទៃមុខ កីឡាករថៃ បណ្ដាលឱ្យបែករយះយ៉ាងដំណំ និងទោះជាអាជ្ញាកណ្តាលបានផ្អាកការប្រកួតជាច្រើនលើកដើម្បីរាប់ទៅលើកីឡាករថៃក្តី ក៏ពិន្ទុបានត្រឹមតែស្មើប៉ុណ្ណោះ។ ក្នុងការប្រកួតមួយនេះដែរ ក្រៅពីឡុង សំណាង ក៏មានកីឡាករខ្មែរ 1រូបទៀតឡើងប្រកួតដែរ គឺកីឡាករ យ៉ន ដារ័ត្ន ដោយទទួលបានលទ្ធផលចាញ់ពិន្ទុកីឡាករថៃ៕