ការប្រកួតវគ្គជម្រុះ FIFA World Cup ជុំទី2 កម្ពុជាបានជួបជាមួយនឹងក្រុមប៉ារែនកាលពីថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 ល្ងាចម្សិលមិញនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង 6:30នាទីល្ងាច ដោយកម្ពុជាកំពុងស្ថិតនៅលើកំពូលតារាងនៃពូលC ក្រោយស្មើហុងកុង ហើយប៉ារែន ស្មើអ៊ឺរ៉ាក់កាលពីប្រកួតដំបូង។
ទាក់ទងនឹងរឿងរ៉ាវមុនការប្រកួតកាលពីម្សិលមិញ គ្រូបង្វឹកជម្រើសជាតិបារ៉ែន លោក Helio Sousa បានថ្លែងជុំវិញរឿងការប្រកួតជាមួយនឹងកម្ពុជាថា កូនក្រុមរបស់លោក ប្រហែលជាមិនសូវមានភាពជឿជាក់ឡើយ ដោយសារតែស្មៅនៅកម្ពុជាជាស្មៅសិប្បនិម្មិត ខណៈដែលកូនក្រុមរបស់លោកស្ទើរតែទាំងអស់មិនដែលលេងនៅលើទីលានសិប្បនិម្មិតបែបនេះឡើយ។
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែនទើបតែយកឈ្នះអ៊ឺរ៉ាក់ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ និងបានលើកពានរង្វាន់អាស៊ីខាងលិច ហើយបើគិតពីចំនួន 6ប្រកួតចុងក្រោយដែលដឹកនាំដោយគ្រូបង្វឹកថ្មីរូបនេះ ក្រុមនេះមិនដែលចាញ់ឡើយ ដោយឈ្នះ5 និងស្មើ1៕