ខណៈពេលដែលអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីផលិតផលទឹកគោសម្រាប់ម្ដាយនិងទារក មុននេះតារាស្រីល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុកគឺ អ្នកនាង Love Riya មានសម្រស់ដូចកូនកាត់ម៉ាឡេស៊ី បានបង្ហាញខ្លួនក្នុងឈុតរ៉ូបប្លែកភ្នែក រហូតម្នាក់ៗត្របាញ់ភ្នែកសរសើរអ្នកនាងនិងស្វាមី ស្អាតខ្លាំង ស្អាតដូចកូនកាត់ទាំងគូតែម្ដង។
ក្រោយទទួលបានជោគជ័យលើមុខរបរលក់ផលិតផលគ្រឿងសំអាងតាមប្រព័ន្ធអនឡាញយ៉ាងគគ្រឹកគគ្រែង អ្នកនាង រីយ៉ា និងស្វាមីទទួលបានភាពកក់ក្តៅជាបន្តទៀត ក្រោយពេលពពោះជិតប្រសូត្របុត្រ ដែលជាចំណងដៃ។ បើតាមការបង្ហើបពីសាមីខ្លួនចង់បន្តឱកាសវាយលុកក្នុងសិល្បៈប្រសិនបើពិចារណាត្រូវរ៉ូវគ្នា។ អ្នកនាង Love Riya បាននឹងពពោះ៨ខែទៅហើយ ដោយទទួលបានកូនស្រីជាទីស្រឡាញ់ និងត្រៀមធ្វើជាមាតាបិតាដ៏ល្អឲ្យកូនមានអនាគតនាពេលខាងមុខ។ ស្របពេលពពោះអ្នកនាងបានធ្វើជាអ្នកតំណាងផលិតផលទឹកដោះគោនូទ្រីម៉ាម់របស់ក្រុមហ៊ុននូទ្រីលេត ព្រោះអ្នកនាងមានការទទួលទានទៅល្អ ជំនួយសុខភាពទាំងម្តាយទាំងកូន។ ការបោះជំហានបែបនេះ ពិតជារុញឲ្យអ្នកនាងកាន់តែលេចធ្លោថែមទៀត។
អ្នកនាង រីយ៉ា ដែលតែងកាយហាយហ្សូ បានឲ្យដឹងថា អ្នកនាងនឹងបន្តការងារជាមួយខាងក្រុមហ៊ុនម្ស៉ៅទឹកដោះគោជាច្រើនខែទៀត។ ជាពិសេសប្រសិនបើខាងផលិតករណាចង់យកនាងទៅសម្តែងអាចគិតពិចារណា ប្រសិនបើពិភាក្សាគ្នាត្រូវចិត្ត។ អ្នកនាងថា ស្នេហារវាងនាងនិងស្វាមីនៅតែទទួលបានសញ្ញាល្អគ្មានការខ្វែងគំនិតគ្នាដូចដែលមានពាក្យចចាមអារ៉ាមលើកឡើងនោះទេ។ ចំណែកស្វាមីដ៏សង្ហារបស់អ្នកនាង រីយ៉ា ក៏បានបើកដៃឲ្យប្រពន្ធថតភាពយន្តឲ្យតែពេញចិត្ត និងធ្វើតាមបំណងជានិច្ច៕