ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ព្រមទម្លាយរឿងមានផ្ទៃពោះ៦ ខែមកហើយ ក្នុងកម្មវិធីចុះហត្ថលេខាធ្វើអ្នកតំណាងឱ្យផលិតផលទឹកដោះគោ NutriMum ។
ពិធីចុះហត្ថលេខាព្រមព្រៀងធ្វើជាទូតសុឆន្ទៈឱ្យផលិតផលទឹកគោមកពីប្រទេសសិង្ហបុរីមួយនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា សារទឹកដោះគោនេះ បានជួយឱ្យអ្នកនាងមានសុខភាព តាំងពីប្រើក្នុងពេលពរពោះមកដល់ពេលនេះ ហើយធ្វើឱ្យអ្នកនាងរឹងមាំ ដោយមិនសូវចាញ់ ដែលមិននាំប៉ះពាល់ដល់ការងារ។ អ្នកនាងក៏បានប្រាប់ថា ហេតុផលទៅដល់រោងចក្រផលិត ដោយផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី ដែលមើលឃើញយ៉ាងច្បាស់ពីស្តង់ដា និង ដោយសារតែរសជាតិរបស់ទឹកដោះគោនេះ គឺចង់ឱ្យអ្នកនាងទទួលទាន បន្ទាប់ពីធ្លាប់សាកយីហោផ្សេងមិនចូលចិត្ត។
អ្នកនាង ឱក សុគន្ធកញ្ញា បន្ដទៀតថា កូនប្រុសរបស់អ្នកនាង ត្រូវបានអ្នកនាង និងស្វាមី សម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយ តែសម្រាប់ឈ្មោះ ពិតនៅមិនទាន់ឯកភាពនោះទេ ទើបអ្នកនាងមិនទាន់បង្ហើប។ អ្នកនាងថា ខ្លួននឹងហៅកូនប្រុសក្រោយពេលប្រសូត្រថា ឆលី តែអ្នកនាង មិនបានបង្ហើបប្រាប់ពីមូលហេតុថា អ្វីដែលធ្វើឲ្យអ្នកនាង និង ស្វាមី ឯកភាពគ្នាដាក់ឈ្មោះ កូនថា ឆលី ដែលមានពាក្យលី ដូចឈ្មោះ លោក អ៊ឹង សុខលី ជាស្វាមីនោះទេ ក្រៅតែបពីប្រាប់ថា ចង់បានឈ្មោះនឹង។
យ៉ាងណាមិញអ្នកស្រី Khon Keokesey តំណាងក្រុមហ៊ុនប្រចាំ នៅកម្ពុជា បានអះអាងថា ដោយសារតែក្រុមហ៑ុនតាមដាន និងសង្កេតឃើញថា តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាល្បីល្បាញ ដែលមានអ្នកគាំទ្រច្រើន ទើបក្រុមហ៑ុន សម្រេចជ្រើសយកអ្នកនាង ឲ្យធ្វើជាអ្នកផ្សព្វផ្សាយផលិតផលផ្ដាច់មុខ។ អ្នកស្រីក៏បង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាស្រីរូបនេះ យល់ព្រមមករួមការងារ ជាមួយគ្នាជាផ្លូវការ៕