លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ទៅកាន់កីឡាកររបស់ខ្លួនដោយទំនុកចិត្តថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅតែអាចយកឈ្នះលើក្រុមខ្លាំងជម្រើសជាតិបារ៉ែនបាន ប្រសិនបើកីឡាករទាំងអស់លេងដូចក្បួនដែលលោកបានរៀប និងមានទំនុកចិត្តលើខ្លួនឯងក្នុងការលេង។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមបារ៉ែននៅថ្ងៃស្អែកនេះ វេលាម៉ោង 6:30នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងវគ្គជម្រុះ World Cup 2022។
គួរបញ្ជាក់ថា សម្រាប់លោក Honda បន្ទាប់ពីបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ2018 មក រហូតមកទល់ពេលនេះលោកដឹកនាំបានចំនួន 10ប្រកួតហើយ ដោយលទ្ធផលគឺ ឈ្នះ3 ស្មើ2 និងចាញ់ 5លើក៕