ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសបារ៉ែននៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 ស្អែកនេះនៅម៉ោង6 និង30នាទីល្ងាច ដែលការប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។
ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតស្មើជាមួយនឹងក្រុមជម្រើសជាតិហុងកុងក្នុងការប្រកួតដំបូងជាមួយនឹងលទ្ធផល 1ទល់នឹង1 ដោយ 1គ្រាប់របស់កម្ពុជានេះរកបានដោយកីឡាករ កែវ សុខផេង។ ជាមួយគ្នានេះដែរ ក្រុមបារ៉ែន និងអ៊ឺរ៉ាក់ក៏បានប្រកួតស្មើគ្នាដោយលទ្ធផល 1ទល់នឹង1 ដូចគ្នា។
ទោះបីជាក្នុងពូល C ក្រុមចំនួន៤ មាន 1ពិន្ទុស្មើគ្នាក្តី ក៏ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឈរនៅលេខរៀងទី1 ដោយសារក្រុមកម្ពុជា ជាក្រុមដែលបាន Fair Play ល្អជាងគេ ដោយទទួលបានកាតលឿងត្រឹមតែ2 ប៉ុណ្ណោះ ខណៈក្រុមដទៃទៀតបានកាតលឿងច្រើនជាង3៕