បន្ទាប់ពីSamsung សម្រេចលុបចោលការទទួល pre-order កាលពីដើមឆ្នាំនេះនៅសហរដ្ឋអាមេរិកចោលទាំងអស់ មូលហេតុដោយសារតែខ្លួនចង់ចំណាយពេលកែលម្អស្មាតហ្វូនស៊េរីថ្មីឱ្យស្អាតជាមុនសិន និងចៀសវាងមានបញ្ហានៅពេលក្រោយ ក៏ដូចជាដើម្បីឱ្យអតិថិជនទទួលបានបទពិសោធប្រើប្រាស់ដែលល្អបំផុតពេលទិញទូរស័ព្ទស៊េរីនេះទៅហើយ។
រឿងដែលល្អបំផុតដែលយើងចង់និយាយនោះគឺ ដើម្បីជាការសូមទោស Samsung បានផ្ដល់ប្រាក់ចំនួន 250ដុល្លារទៅអ្នកធ្លាប់កក់ Galaxy Fold វិញ ដោយលុយនេះអាចយកទៅទិញអ្វីៗបានគ្រប់យ៉ាងនៅក្នុងគេហទំព័ររបស់ Samsung ។
សូមបញ្ជាក់ថា នៅថ្ងៃនេះ Samsung បានបញ្ចេញលក់ Galaxy Fold ម្ដងទៀតជាផ្លូវការហើយ បន្ទាប់ពីបានកែលម្អចំណុចខ្វះខាតរួចរាល់។ Galaxy Fold បានដាក់លក់មុនគេនៅប្រទេសកូរ៉េកាលពីថ្ងៃ6 ខែកញ្ញាកន្លងទៅ៕