កម្ពុជាត្រៀមបញ្ជូនកីឡាករ កីឡាការនីចំនួន៤រូបទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាប៉េត់ងពិភពលោកនៅប្រទេសអេស្ប៉ាញនៅចុងឆ្នាំ២០១៩ នេះ ដោយក្នុងនោះដែរមានកីឡាការនីមេដាយមាស ប៉េតង់ របស់កម្ពុជា ចំនួន៣រូបផងដែរ ដែលការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។
កីឡាការិនីដែលត្រូវបញ្ជូនទៅចូលរួមមានដូចជា កីឡាការិនីម្ចាស់មេដាយមាសពិភពលោក ៣សម័យកាល កែ ឡេង,កីឡាការិនីម្ចាស់មេដាយពិភពលោក ១សម័យកាល អ៊ុក ស្រីមុំ និងកីឡាករម្ចាស់មេដាយពិភពលោក ១សម័យកាល សុខ ច័ន្ទមាន ព្រមទាំងកីឡាករជើងខ្លាំង សៅ សុភារ៉ាន់។
ចំពោះការប្រកួតវិញ កម្ពុជា បានដាក់ពាក្យចូលរួមប្រកួតក្នុង ៥វិញ្ញាសាគឺ វិញ្ញាសាវាយ២ទល់២បុរស, វិញ្ញាសាវាយ២ទល់២នារី, វិញ្ញាសាវាយ១ទល់១បុរស, វិញ្ញាសាវាយ១ទល់១នារី និងវិញ្ញាសាវាយចម្រុះ២ទល់២បុរសនារី៕