កាលពីយប់ថ្ងៃទី5 ខែកញ្ញា ឆ្នាំ2019 ចុងសប្ដាហ៍កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានទាត់ស្មើជាមួយនឹងក្រុមបាល់ទាត់ជម្រើសកោះហុងកុងនៅពហុកីឡដ្ឋានជាតិនៅចំពោះមុខអ្នកគាំទ្រជាង 5ម៉ឺននាក់ ខណៈដែលគ្រប់គ្នាកំពុងតែសម្លឹងឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់របស់កម្ពុជាក្នុងការប្រកួតនោះដែរ។
ក្រុមទាំង2 ហាក់មានកម្រិតលេងប្រហាក់ប្រហែលគ្នានៅតង់ទី1 ដោយរកបានម្នាក់ 1គ្រាប់ ក្នុងនោះកម្ពុជារកបានដោយកីឡាករ កែវ សុខផេង នៅនាទីទី32 តែចូលដល់តង់ទី2 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានសម្រុក និងស៊ុតបានជាច្រើនជើង តែនៅតែមិនអាចឆ្លងផុតដៃអ្នកចាំទីក្រុមហុងកុងបានសម្រេចឡើយ ដោយលទ្ធផលបញ្ចប់ការប្រកួតកម្ពុជា បានត្រឹមស្មើហុងកុង 1ទល់នឹង1៕