ក្រុមជម្រើសបាល់ទាត់កោះហុងកុងដែលស្ថិតនៅក្នុងពូល C ក្នុងវគ្គជម្រុះសម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោកជាមួយកម្ពុជាមួយនេះ សម្បូរទៅដោយកីឡាករកូនកាត់ និងកីឡាករចូលសញ្ជាតិល្អៗ ល្បីៗជាច្រើននាក់ ហើយជាមួយគ្នានេះដែរ ថ្វីដ្បិតតែប្រទេសរបស់ក្រុមទាំង2 ស្ថិតនៅឆ្ងាយពីគ្នាមែន ក៏ប៉ុន្តែក្រុមទាំង 2នេះ ធ្លាប់ជួបគ្នាដល់ទៅ 6លើករួចមកហើយ ដោយក្នុងនោះកម្ពុជាមិនដែលស្គាល់រសជាតិស្មើ ឬឈ្នះហុងកុងម្តងណាឡើយ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចប់ការប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងកុង នៅពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី5 សប្ដាហ៍កន្លងទៅដោយមានអ្នកគាំទ្រជាច្រើនម៉ឺននាក់ ខណៈដែលអ្នកគាំទ្រគ្រប់គ្នាកំពុងតែសម្លឹងឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា៕