នូ ស្រីពៅ ជាកីឡាការិនីគុនខ្មែរដំបូងដែលបានសាងកេរ្តិ៍ឈ្មោះឱ្យកម្ពុជាលើកឆាកអន្តរជាតិ ដោយបានឈ្នះពានរង្វាន់ និងមេដាយជាច្រើនពីការប្រកួតគុនខ្មែរមិនថាក្នុងស្រុក ឬតំណាងឱ្យកម្ពុជានៅក្រៅស្រុកនោះឡើយ។
ក្រោយពីបំបាក់កីឡាការិនីជើងខ្លាំងរបស់ថៃ Rika កាលពីដើមឆ្នាំនេះរួចមក មានអ្នកនិយម “គុនខ្មែរ” និង “មួយថៃ” ជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ចង់ឱ្យកីឡាការិនីវ័យក្មេងកម្ពុជារូបនេះប្រកួតជាមួយជើងខ្លាំងលំដាប់កំពូលផ្នែកប្រដាល់គុនចម្រុះរបស់ថៃ គឺកីឡាការិនី Stamp Fairtex ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោករបស់សង្វៀន ONE ដល់ទៅ 2ខ្សែ។
ទោះជាយ៉ាងណាក្តី កីឡាការិនីគុនខ្មែរ នូ ស្រីពៅ បានបង្ហាញចំណាប់អាម្មណ៍ថា ខ្លួនក៏ចង់សាកសមត្ថភាពជាមួយជើងខ្លាំងកំពូលរបស់ថៃនោះដែរ ណាមួយគីឡូពួកយើងទាំង2 ក៏ប៉ុនគ្នាទៀត ហើយនាងបានបន្តទៀតថា កីឡាការិនីថៃ ពិតជាខ្លាំង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ប្រសិនបើស្ថាប័ន ONE ផ្តល់ឳកាសនេះឱ្យ៕