កាលពីដើមឆ្នាំនេះ Samsung បានប្រកាសបង្ហាញទូរស័ព្ទបត់អេក្រង់បានដំបូងបង្អស់របស់ខ្លួនជាមួយនឹង Galaxy S10 ប៉ុន្តែគេពុំឃើញមានការដាក់បង្ហាញលក់នៅលើទីផ្សារឡើយ ដោយសារតែអ្នកធ្វើតេស្ដមួយចំនួនបានរកឃើញថា មានបញ្ហាលើអេក្រង់។
តែនៅពេលថ្មីៗនេះ ក្រុមហ៊ុន Samsung នៅកូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងពីដំណឹងរបស់ស្មាតហ្វូន Galaxy Fold ដែលអាចនឹងត្រឡប់មកវិញ ព្រមទាំងបានប្រកាសថានឹងបង្ហាញផលិតផលថ្មីនេះនៅថ្ងៃសុក្រទី11 ខែកញ្ញាខាងមុខនេះទៀតផង។
ទូរសព្ទបត់អេក្រង់បាននេះ អាចនឹងបើកឱ្យអតិថិជនកម្ម៉ង់ទុកមុនបាន( Pre-order) ជាប្រភេទ unlocked phoneនៅថ្ងៃនោះតែម្ដង។ ចំពោះចំនួនដែលក្រុមហ៊ុនបើកឆាកដំបូង មានប្រមាណជា 2,500គ្រឿង។ សម្រាប់ទីផ្សារនៅកូរ៉េខាងត្បូងមានត្រឹមតែ 300 ទៅ 400គ្រឿងប៉ុណ្ណោះ ខណៈដែលទូរស័ព្ទស៊េរីនេះកំពុងត្រៀមនឹងចេញលក់ទូទាំងប្រទេសចំនួនពី 20,000 ទៅ 30,000គ្រឿង។ Galaxy Fold នឹងមានតម្លៃចាប់ពី 1,965ដុល្លារ ជាមួយនឹងជម្រើស 4ពណ៍គឺ ខ្មៅ ប្រាក់ បៃតង និងពណ៍ខៀវ។