គេពិតជាស្មានមិនដល់ដោយសារតែតារាប្រុសស្រីទាំងពីរដួងនេះកំពុងទទួលបានការគាំទ្រតាមរយៈការបង្ហាញដងខ្លួនចេញសាច់សិចស៊ីបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ភាពទាក់ទាញនេះកំពុងតែល្បី ព្រោះមិនមែនជារូបភាពបែបសិចស៊ីរោលរាលនោះទេ តែជាការត្រៀមខ្លួនរបស់តារាទាំងពីរដួងនេះក្នុងជោគជ័យលើវិថីសិល្បៈ។
តាមពិតលោក ទ្រី តារាវុទ្ធ បានសម្រេចចិត្តទៅប្រកួតកម្មវិធីលំដាប់ពិភពលោកមួយនាប្រទេសភូមា ក្រោមការចូលរួមពីបុរសៗរូបសង្ហាជាច្រើនមកពីប្រទសនានាជុំវិញពិភពលោកដោយខាងកម្ពុជាមានលោក តារាវុទ្ធ តំណាងរំពឹងថា អាចលេចធ្លោមិនចាញ់គេឡើយយោងលើសមត្ថភាព។ តារាប្រុស ទ្រី តារាវុទ្ធ បានឱ្យដឹងថា លោក នឹងតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួត ក្នុងកម្មវិធីលំដាប់អន្តរជាតិ Man Of The Year ដែលប្រទេសមីយ៉ាន់ម៉ា គឺជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០១៩នេះ ។ ជាមួយគ្នានោះ កម្លោះសង្ហារូបនេះ ក៏បានបន្ថែមទៀតថា សម្រាប់កម្មវិធី Man Of The Year នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់ ២១ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុននេះ ដោយលោក សង្ឃឹមថា នឹងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់បងប្អូនទាំងអស់ផងដែរ។
រូបភាពសិចស៊ីមួយទៀតដូចដែលបានឃើញក្រោមនេះបានបង្ហាញឱ្យដឹងថា សំណាង អាលីណា ពិតជាអាចធ្វើបានជាមួយការដើរកាច់រាងនៅលើឆាកធំខ្នាតអន្តរជាតិពេលប្រឡងបវរកញ្ញាចក្រវាឡលំដាប់ពិភពលោក ។ សិស្សប្អូន រឿន ណាត រូបនេះ ប្រាកដជាអាចធ្វើឱ្យមានភាពការរំជើបរំជួលដូចរៀមច្បងស្រីស្អាត រឿន ណាត ជាមិនខាន ។ សំណាង អាលីណា បវរកញ្ញាដែលមានកម្ពស់១,៧០ ម៉ែត្ររូបនេះបន្តថា ពេលនេះនាងខំប្រឹងរៀនភាសាអង់គ្លេសបានច្រើន ហើយអាចស្តាប់ និងនិយាយបានច្រើនជឿជាក់លើខ្លួនឯងច្រើន ព្រោះពេលធ្វើពិធីការិនីប៉ះចំតារាបរទេសមកនាងឆ្លងឆ្លើយគ្នាបានរលូន ។ គោលដៅនាងផ្តោតការនិយាយភាសាអង់គ្លេសឲ្យល្អ ព្រោះមានវិញ្ញាសាប្រឡងបវរកញ្ញាក៏ដាក់វិញ្ញាសាសួរឆ្លើយជាភាសាអង់គ្លេសជាសំខាន់ផងដែរ ៕