កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឃ្លីបវីដេអូមួយដែលមានរយៈពេលប្រមាណជាកន្លះនាទី បង្ហាញអំពីជម្រើសកីឡាករចំនួន 11នាក់ដែលត្រូវបានគេប៉ាន់ស្មានថា អាចនឹងមានក្នុងបញ្ជីឈ្មោះកីឡាករចំនួន 23រូបចុងក្រោយដែលត្រៀមនឹងបង្ហាញមុខជាផ្លូវការក្នុងពេលឆាប់ៗនេះ។
តាមរយៈវីដេអូនេះ គេបានឃើញសមាសភាពកីឡាករចំនួន 11នាក់នៃក្រុមជម្រើសជាតិកម្ពុជា តែមិនបានបង្ហាញឱ្យបានច្បាស់ពីឈ្មោះរបស់កីឡាករម្នាក់ៗឡើយ ដោយគ្រាន់តែមើលឃើញថា កម្ពុជាប្រហែលជានឹងប្រើប្រាស់ទម្រង់លេងបែប 4-4-2 ដែលមានខ្សែការពារ 4នាក់ ខ្សែបម្រើ 4នាក់ និងខ្សែប្រយុទ្ធ 2នាក់៕