លោក Mixu Paatelainen គ្រូបង្វឹកជម្រើសកោះហុងកុង មុនពេលឡើងយន្តហោះមកប្រទេសកម្ពុជា បាននិយាយថា លោកប្រហែលជានឹងមានសម្ពាធច្រើនពេលប្រកួតជាមួយនឹងកម្ពុជា ដោយសារតែលោកមិនធ្លាប់មកកម្ពុជាពិមុនមកឡើយ។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថា លោកដឹងថា កម្ពុជាមានអាកាសធាតុក្តៅ មានទីលានសិប្បនិម្មិត ហើយមានអ្នកគាំទ្រច្រើនលើសលប់ ដូចនេះច្បាស់ណាស់ ក្រុមលោកនឹងលេងមិនសូវបានល្អប៉ុន្មានឡើយ។
លោកក៏បានបង្ហើបឱ្យដឹងអំពីទម្រង់លេងរបស់ក្រុមរបស់លោកដែលនឹងលេងជាមួយកម្ពុជាដែរថា លោកនឹងឱ្យកីឡាករម្នាក់ៗលេងតាមតំបន់ដែលខ្លួនត្រូវលេង ដោយមិនឱ្យរត់ឡើង ឫចុះច្រើនឡើយ ដោយសារអាកាសធាតុក្តៅបែបនេះអាចនឹងធ្វើឱ្យកីឡាកររបស់លោកឆាប់អស់កម្លាំង៕