កាលពីរាត្រីថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករជាប់ជម្រើស 25នាក់ចុងក្រោយក្នុងក្រុមជម្រើសជាតិកម្ពុជាក្រោយពីបានជម្រុះចេញចំនួន 10នាក់រួច។
ក្នុងបញ្ជីឈ្មោះកីឡាករទាំង 25រូបចុងក្រោយនេះ មានកីឡាករចំនួន 15នាក់ជាកីឡាករដែលមានអាយុក្រោម 22ឆ្នាំ ដែលជាឈុតU22 របស់កម្ពុជា ដែលបានចំណាត់ថ្នាក់លេខ2 ក្នុងពានរង្វាន់ AFF U22 CUP នៅកម្ពុជាកាលពីដើមឆ្នាំ2019 កន្លងទៅ។
បញ្ជីឈ្មោះទាំង 25នាក់នេះ ក្រុមកម្ពុជានៅមានគម្រោងកាត់កីឡាករចេញចំនួន 2រូបបន្ថែមទៀត ដោយសារតែសហព័ន្ធបាល់ទាត់ពិភពលោកអនុញ្ញាតឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករត្រឹមតែ 23នាក់ប៉ុណ្ណោះក្នុងបញ្ជីឈ្មោះចុងក្រោយ៕