ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញរថយន្ដក្រុងចំនួន 120គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារដោយការដឹកជញ្ជូនប្រជាពលរដ្ឋគឺ ឥតគិតថ្លៃសម្រាប់រយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី26ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយទៀត ដោយបានបង្ហាញអំពីទីតាំងចេញដំណើរទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុងទៅដល់ផងដែរ។
សេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា ក្នុងរយៈពេល 5ថ្ងៃនៃថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតដឹកអ្នកដំណើរសាធារណៈ ដោយមិនអស់ប្រាក់ថ្លៃសេវាដូចគ្នាទាំងអស់ ចាប់ពីថ្ងៃទី26 ដល់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2019។
បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះឡើយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រថយន្ដក្រុងចំនួន 120គ្រឿងនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តោយផ្លូវជាតិដូចខាងក្រោមនេះ៖
-ផ្លូវជាតិលេខ1-ពីភ្នំពេញ-កណ្តាល-ស្វាយរៀង(5គ្រឿង)និងភ្នំពេញ-កណ្តាល-ព្រៃវែង(5គ្រឿង)ទីតាំងចំណតនៅផ្លូវ 60ម៉ែត្រ(ទល់មុខក្រុមហ៊ុនមែរសឺដេស)។
-ផ្លូវជាតិលេខ2- ពីភ្នំពេញ-តាកែវ(5គ្រឿង)ទីតាំងចំណតផ្លូវ 60ម៉ែត្រ(ទល់មុខក្រុមហ៊ុនមែរសឺដេស)។
-ផ្លូវជាតិលេខ3- ពីភ្នំពេញ-កែប(5គ្រឿង) និងភ្នំពេញ-កំពត(5គ្រឿង)ទីតាំងចំណតរថយន្តនៅផ្លូវ2004 ជាប់របងបញ្ជាការដ្ឋានទ័ពអាកាស។
-ផ្លូវជាតិលេខ4- ពីភ្នំពេញ-កំពង់ស្ពឺ(3គ្រឿង) និងភ្នំពេញ-ព្រះសីហនុ(7គ្រឿង)ទីតាំងចំណតរថយន្តនៅផ្លូវ2004 ជាប់របងបញ្ជាការដ្ឋានទ័ពអាកាស។
-ផ្លូវជាតិលេខ5- ពីភ្នំពេញ-កំពង់ឆ្នាំង(5គ្រឿង)ភ្នំពេញ-ពោធិ៍សាត់(10គ្រឿង)ភ្នំពេញ-បាត់ដំបង(15គ្រឿង) និងភ្នំពេញ-បន្ទាយមានជ័យ(15គ្រឿង)ទីតាំងចំណតរថយន្តនៅសួនឬស្សីកែវ។
-ផ្លូវជាតិលេខ6- ពីភ្នំពេញ-កំពង់ធំ(5គ្រឿង)និងភ្នំពេញ-សៀមរាប(15គ្រឿង)ទីតាំងចំណតនៅរង្វង់មូលទេពមច្ឆាជ្រោយចង្វារ។
-ផ្លូវជាតិលេខ6-7- ពីភ្នំពេញ-កំពង់ចាម (5គ្រឿង)និងភ្នំពេញ-ត្បូងឃ្មុំ(5គ្រឿង)ទីតាំងចំណតនៅមុខរាជាយស្ម័យយាន(រ៉ារទេះភ្លើង)។
-ផ្លូវជាតិលេខ6-8-ពីភ្នំពេញ-ក្រចេះ (5គ្រឿង)និងភ្នំពេញ-ស្ទឹងត្រែង(5គ្រឿង)ទីតាំងចំណតនៅមុខរាជាយស្ម័យយាន(រ៉ារទេះភ្លើង)។