ជីវិតផ្លូវភេទ មិនត្រឹមតែផ្ដល់នូវសេចក្ដីស្រណុកស្រួលសម្រាប់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចមានផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកបើកប្រតិបត្ដិការគ្មានការប្រុងប្រយ័ត្ននោះ។ ជាទូទៅគ្រោះដោយអកុសលទាំងនេះ គឺច្រើនកើតឡើងក្នុងខណៈពេលកំពុងរួមភេទដែលមានទីតាំងមិនប្រក្រតី ឬក៏សាហាវខ្លាំងពេក។ ដូច្នេះ យើងគួរតែស្វែងយល់គ្រោះថ្នាក់ដែលមានដូចខាងក្រោមនេះ៖
1. បញ្ហារមួលសាច់ដុំ៖ ការរមួលសាច់ដុំកំភួនជើង គឺជាប្រភេទរបួសនៅក្នុងអំឡុងពេលរួមភេទដែលកើតឡើង ជាទូទៅដោយសារតែការប្រើក្បាច់ប្លែកៗ និងពិបាកសម្របខ្លួនតាម។ លោកអ្នកកុំព្យាយាមប្រើក្បាច់ច្រើនខ្លាំងពេក លុះត្រាតែអ្នកមានភាពប្រាកដច្បាស់ថា អ្នកទាំង2អាចប្រព្រឹត្ដទៅបានដោយគ្មានបង្ករបួសស្នាមដល់ខ្លួនប្រាណ។ បើសិនអ្នកជួបបញ្ហានេះ អ្នកត្រូវយកកន្សែងត្រជាក់មកស្អំវាអាចបំបាត់ភាពឈឺចាប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវប្រើឱសថជំនួយផងដែរ។
2. ប្រដាប់ភេទមានការឈឺចាប់៖ ស្ដ្រីរួមភេទរមែងឈឺចាប់នៅត្រង់ប្រដាប់ភេទក្រោយពីប្រតិបត្ដិការរួច។ ការឈឺចាប់នេះអាចបណ្ដាលមកពីត្រដុសខ្លាំងៗពេក ដោយសារតែមានជាតិរំអិលមិនគ្រប់គ្រាន់ ដែលច្រើនកើតមានញឹកញាប់នៅពេលពួកគេឈានដល់វ័យអស់រដូវ។ លោកអ្នកគួរផ្ដល់ពេលវេលាបបោសអង្អែលឱ្យបានយូរបន្ដិច ដែលវិធីនេះអាចជួយឱ្យស្ដ្រីផលិតទឹករំអិលបានគ្រប់គ្រាន់សម្រាប់ទទួលយកអាវុធដ៏រឹងរបស់អ្នកបានដោយគ្មានបញ្ហា ឬក៏អ្នកអាចប្រើទឹករំអិលជាជំនួយក៏បានដែរ។ ម្យ៉ាងទៀតអ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ ប្រសិនបើអ្នកតែងតែឈឺចាប់ក្នុងអំឡុងពេលរួមភេទ ឬក៏ក្រោយពីប្រតិបត្ដិការរួច។ ជួនកាលការឈឺចាប់ទាំងនេះ អាចបណ្ដាលមកពីជំងឺឆ្លងតាមប្រដាប់ភេទ ឬក៏រន្ធនោម។ ជំងឺឆ្លងអាចបង្កឱ្យរលាកប្រដាប់ភេទដែលរមែងតែងតែភាយក្លិនអាសោច និងឈឺត្រង់ប្រដាប់ភេទ។ ប្រសិនបើជួបបញ្ហានេះសូមទៅរកសេវាកម្មថែទាំសុខភាពឱ្យបានម៉ត់ចត់ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា។
3. ប្រដាប់ភេទរលាត់៖ ការដាច់រលាត់ទាំងនេះតែងតែកើតឡើងចំពោះនារីគ្រប់រូបមិនអាចចៀសផុតនោះទេ។ ការដាច់រលាត់លើប្រដាប់ភេទបន្ដិចបន្ដួចអាចកើតឡើងនៅពេលការរួមរ័កដែលប្រព្រឹត្ដទៅក្នុងរូបភាពកម្រោលពេក ខណៈពេលដែលពុំមានទឹករំអិលគ្រប់គ្រាន់។ ប៉ុន្ដែស្ដ្រីអាចគ្មានអារម្មណ៍ឈឺចាប់នៅពេលទទួលបានអារម្មណ៍ស្រណុកស្រួលដល់កំពូល។ ការដាច់រលាត់បន្ដិចបន្ដួចវាអាចជាសះស្បើយឡើងវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើវាមានលក្ខណៈធ្ងន់ធ្ងរ និងចេញឈាមនោះ វាអាចបង្កគ្រោះថ្នាក់បាន។ ដូច្នេះភាគីស្ដ្រីគួរតែស្វែងរកការព្យាបាលរបួសទាំងនោះ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។ ប្រសិនបើមានទឹករំអិលគ្រប់គ្រាន់ វាគឺជាកត្ដាសំខាន់ដែលអាចជួយកាត់បន្ថយការដាច់រលាត់បានច្រើនបំផុត។
4. បញ្ហាអាវុធសម្ងាត់បាក់៖ វាមិនមែនបាក់ ឬដាច់ចេញពីគ្នាទេ គឺវាគ្រាន់តែរហែកកោសិកាលិង្គប៉ុណ្ណោះ។ ប្រការនេះ វាកើតឡើងនៅពេលដែលអាវុធសម្ងាត់វាកំពុងសម្ដែងឫទ្ធិឡើងរឹងដូចជាថ្ម ហើយត្រូវបានប្រើប្រាស់វាទាំងបង្ខំ តែស្ថានភាពបែបនេះកម្រកើតមានណាស់។ ប៉ុន្ដែវាក៏អាចកើតមានដែរ ពិសេសអំឡុងពេលប្រើក្បាច់វាយប្រហារទាំងកម្រោល និងជិតដល់ទីជម្រៅ។ ប្រសិនបើវាកើតឡើងចំពោះរូបអ្នក សូមទៅកាន់មន្ទីរពេទ្យជាបន្ទាន់មុនពេលដែលវាកាន់តែធ្ងន់ធ្ងរកែលែងឡើង។ដើម្បីទទួលបានសុវត្ថិភាព និងភាពស្រណុកសុខស្រួលក្នុងអំឡុងពេលរួមភេទ អ្នកគួរតែប្រើក្បាច់ធម្មតាៗបានហើយ ព្រោះយើងម្នាក់ៗចង់បានតែសេចក្ដីសុខស្រួលតែប៉ុណ្ណោះ ដូច្នេះមិនគួរប្រើក្បាច់ជ្រុលហួសហេតុពេកនោះទេ៕