យោងតាមការបង្ហោះ បទ ”គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស” គឺជាការបកស្រាយដោយពលករកូរ៉េឈ្មោះ សារ៉ា វីរៈ ក្រោមការនិពន្ធទំនុកច្រៀង និង មេឡូឌី ដោយរូបលោកផ្ទាល់ គឺកវីនិពន្ធ វីរៈ ពន្លក ដែលមានស្នាដៃរាប់មិនអស់ក្នុងពិភពចម្រៀង ខណៈដែលបទ ”អាចរួមទុក្ខម្ដេចមិនអាចរួមសុខ” គឺជាស្នាដៃរបស់លោក កំពុងល្បីនាពេលនេះ។
មួយបទនេះ សម្រួលតន្ដ្រី ដោយ PETY SAM និងក្រាហ្វិក-កាត់ត ដោយលោក គង់ តូ។ លោក វិរៈ ពន្លក បញ្ជាក់ថា លោក សារ៉ា វិរៈ មិនគ្រាន់តែជាពលករនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែលោកមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងផងដែរ ទើបលោកសម្រេចបោះ៣បទអោយមុនចេញទៅកូរ៉េវិញ ខណៈដែលបទដែលថតរួចរាល់គឺទើបតែមួយបទ គឺបទ”គ្មានអ្នកក្បត់ ក៏គ្មានអ្នកខុស”។
តាមរយៈបណ្ដាញសង្គមបានឃើញថា លោក វិរៈ ពន្លក ដែលត្រូវគេស្គាល់ថាគឺជាអ្នកនិពន្ធល្បីឈ្មោះ ម្ចាស់ស្នាដៃបទ ”អាចរួមទុក្ខម្ដេចមិនអាចរួមសុខ” បានបង្ហោះខ្លួនបាននិពន្ធចម្រៀងមួយបទជូនដល់ពលករកូរ៉េមួយរូប ដោយសារតែពលកររូបនោះចង់សម្រេចបំណងមានបទចម្រៀងផ្ទាល់ខ្លួន។ លោកក៏ប្រកាសទទួលយកពលករកូរ៉េរូបនេះ ឲ្យធ្វើជាតារាចម្រៀងនោះផង នៅពេលលោកបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េត្រលប់មកកម្ពុជា។
កវី វិរៈ ពន្លក ក៏បង្ហោះសារថា ”សារ៉ា វីរៈ ប្អូនប្រឹងតស៊ូមកពីកូរ៉េ មកដល់ខ្មែរសុខចិត្តសូមច្បាប់ថៅកែ ដើម្បីគ្រាន់តែចង់ច្រៀងបទថ្មីដែលប្អូនស្រលាញ់។ រឿងអីបងបដិសេធប្អូន? តោះបងប្អូនមកស្គាល់ និងស្តាប់បទថ្មីរបស់ ឃុត សារ៉ាវិរៈ ទាំងអស់គ្នាគឺបទ” គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស”៕