លោក Keusike Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមកដល់កម្ពុជា នៅព្រឹក ថ្ងៃទី02 ខែកញ្ញា ឆ្នាំ2019 នេះ ដើម្បីមកដឹកនាំក្រុមគោព្រៃជម្រើសជាតិកម្ពុជាដោយផ្ទាល់ក្នុងយុទ្ធនាការប្រកួត វគ្គជម្រុះ FIFA WORLD CUP ប្រចាំពូល C នៅលើទឹកដីកម្ពុជា។ ដោយមិនបណ្តោយឱ្យពេលវេលាកន្លងហួស នៅល្ងាចថ្ងៃនេះ លោកនឹងត្រូវដឹកនាំក្រុមហ្វឹកហាត់ដោយផ្ទាល់ សម្រាប់ត្រៀមការប្រកួតមួយនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជា ស្ថិតនៅក្នុងពូល C នៃវគ្គជម្រុះ ជុំទី2 FIFA WORLD CUP រួមជាមួយនឹង អ៊ឺរ៉ាក់ អ៊ឺរ៉ង់ ប៉ារ៉ែន និង ហុងកុង ដោយការប្រកួតដំបូង កម្ពុជា ត្រូវជួប ហុងកុង នៅថ្ងៃទី05 និង បន្តជួប បារ៉ែន នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019៕