Skip to content

លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​និង​តារា​សម្ដែង​ក្នុង​ភាពយន្ដ​ ​”​ដើម្បី​កូន​”​ ​បាន​បញ្ចប់​ការ​ថត​ដោយ​ជោគជ័យ

​ធ្មេច​បើ​កៗ​.​.​ភាពយន្ដ​ខ្នាត​ធំ​របស់​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ដែល​មាន​ចំណងជើង​ថា​ ​”​ដើម្បី​កូន​”​ ​បាន​ប្រកាស​បិទ​បញ្ចប់​ការ​ថត​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃទី​ ​2​ ​ខែកញ្ញា​ ​ឆ្នាំ2019នេះ​ ​ក្នុង​បរិវេណ​អារ៉ាម​វត្តឧណ្ណាលោម​។​

​ម្ចាស់​ផលិតកម្ម​ ​កថា​ជ័យ​ ​រូប​នេះ​បាន​ដឹកនាំ​តារា​សម្ដែង​ក្នុង​រឿង​ជាច្រើន​មក​ប្រគេន​ទេយ្យទាន​ថ្វាយ​ដល់​ព្រះសង្ឃ​ ​ដើម្បី​ធ្វើបុណ្យ​ឱ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​មុន​ឱកាស​ភ្ជុំបិណ្ឌ​ផង​ដែរ​។​ ​លោក​ ​យ៉ា​ឡេង​ ​ថា​ ​ភាពយន្ដនេះចំណាយពេលថតយ៉ាងយូរ ទម្រាំ​សម្រិតសម្រាំងប្លង់បាន​គុណភាព​។​ ​ភាពយន្ត​រឿង​”​ដើម្បី​កូន​”​នេះ​ ​ត្រូវ​បាន​បញ្ចប់​ការ​ថត​ហើយ​ ​ដោយ​ត្រូវ​បន្ត​រឿង​កាត់ត​ ​និង​តម្លើង​សំលេង​បន្ត​ទៀត​។​ ​ក្នុង​នោះ​ភាពយន្ត​ទាំងមូល​ ​ក៏​គ្រោង​បញ្ចាំង​ឱ្យ​ទាន់​ក្នុងអំឡុងពេល​ចុងឆ្នាំ​នេះ​ ​ដោយ​លោក​រំពឹង​ថា​នឹង​ផ្ទុះ​មិន​អន់​ជាង​ភាពយន្ត​បែប​ខ្មោច​ ​ភ័យរន្ធត់​ ​និង​ ​កំប្លែង​ ​កន្លងមក​ផង​។​ ​

​សូមជម្រាប​ផង​ដែរ​ថា​ ​រឿង​”​ដើម្បី​កូន​”​ ​ត្រូវ​ចាត់ទុកថា​គឺជា​ភាពយន្ត​ជីវិត​ ​ដែល​បង្ហាញ​ពី​រឿង​ពិត​របស់​អ្នក​ធាក់ស៊ីក្លូ​ម្នាក់​ ​ដែល​ត្រូវ​ភរិយា​ក្បត់ចិត្ត​។​ ​ក្នុង​នោះ​ម្ចាស់​ផលិតកម្ម​ផ្ទាល់​ក៏បាន​សម្ដែង​ជា​តួ​អ្នក​ធាក់ស៊ីក្លូ​ ​ដែល​ហ៑ាន​តស៊ូ​ដើម្បី​កូន​ ​បើ​ទោះជា​កូន​ ​និង​ភរិយា​ ​មិន​មើលឃើញ​ពី​ការ​ប្រឹងប្រែង​ ​និង​លះបង់​។​ ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​បាន​ប្រកាស​ថា​ ​បងប្អូន​ដែល​កំពុងតែ​ទន្ទឹង​ចាំ​ការ​ទស្សនា​ភាពយន្ដ​មួយ​នេះ​ ​និង​គាំទ្រ​ស្នាដៃ​របស់​លោក​កន្លងមក​ ​កុំ​ភ្លេច​មក​ជួយ​គាំទ្រ​ឱ្យ​កាន់តែ​ច្រើន​នាក់​ ​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​តែម្ដង​ ​ព្រោះថា​ ​ការ​គាំទ្រ​របស់​បងប្អូន​ខ្មែរ​ ​គឺជា​កម្លាំងចិត្ត​ដ៏​កាត់ថ្លៃ​មិនបាន​សម្រាប់​សិល្បករ​ ​និង​ក្រុម​អ្នក​ផលិត​ទាំងអស់​ ​និង​កុំ​ភ្លេច​ប្រាប់​តៗ​គ្នា​អំពី​ភាពយន្ដ​នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *