អ្នកគាំទ្រភាគច្រើនសុទ្ធតែលាន់មាត់ តារាវ័យក្មេងមុខឃ្យូត កញ្ញា ទេព មុន្នីរក្សា ស្រស់ស្អាតប្លែកជាងមុន និងមើលទៅផូរផង់ដូចទើបតែសម្ងំកែសម្ផស្ស ជាមួយនឹងឈុតសម្អាងការ”មរកតមង្គល” នៅកណ្ដាលក្រុងតាខ្មៅ ដែលនាងទើបតែបង្ហោះក្នុងនាមជាតារាម៉ូដែលសម្រាប់សម្អាងការខ្លួនឯងផង និងជាថៅកែស្រីទាំងវ័យក្មេងផង។
តារាស្រីសប្បុរស្រអែមស្រស់រូបនេះថា ប៉ុន្មានឈុតដែលនាងបានគ្រងជាមួយម្ចាស់ពានឈុតបុរាណរូបសង្ហា លោក រុន ណាកូ ដែលបានបង្ហាញ មិនមែនចង់បង្អួតសម្រស់តែម្យ៉ាងនោះទេ ប៉ុន្តែក៏ដើម្បីសម្ញ៉ែងឈុតសម្អាងស្អាតៗ ដែលអ្នកឯកទេសរបស់នាងបានច្នៃសម្រាប់ត្រៀមរដូវកាលមង្គលការថ្មី។ នាងថាខ្លួនបានចំណាយច្រើនគួរសមក្រោយទទួលគ្រប់គ្រងសម្អាងការ”មរកតមង្គល”បន្តពីឳពុក ប៉ុន្តែឳពុករបស់នាង ក៏នៅតែឈរពីក្រោយផងដែរ ដើម្បីបង្រៀនឱ្យនាងចេះស្ទាត់ការងារ។ អ៊ីចឹងហើយទើបនាង ប្រកាសថានឹងពង្រឹងអាជីវកម្មឱ្យកាន់តែខ្លាំងក្នុងពេលដ៏ខ្លី។
តារាស្រីវ័យ ២០ ជាងផ្លាយនេះ បញ្ជាក់ថា កញ្ញាមិនសូវទទួលការងារសប្បុរសធម៌នាពេលចុងក្រោយ មិនមែនដោយសារតែហេតុផលឡើងកូដហើយផ្អាកការងារមិនទទួលកម្រៃនោះទេ ប៉ុន្តែបណ្ដាលមកពីកញ្ញាត្រូវបានលោកឳពុកប្រគល់សម្អាងការ”មរកតមង្គល” ឱ្យគ្រប់គ្រង ទើបនាងមមាញឹកខ្លាំងពិបាកដកឃ្លា។ កញ្ញាថារាល់ថ្លៃខ្លួនមិនត្រឹមតែទទួលភារៈគ្រប់គ្រងសម្អាងការមួយមុខនោះទេ ប៉ុន្តែក៏ត្រូវហាត់រៀនតែង និងហាត់រាំរបាំ ការពារនៅពេលមានតម្រូវការឲ្យកញ្ញារាំក្នុងកម្មវិធីផ្សេងៗ ហើយធ្វើមិនបានល្អផងដែរ។ យ៉ាងណាមិញកញ្ញា ក៏បានប្រកាសថានៅតែឆ្លៀតសម្ដែង និងថតស្ពត ខណៈដែលការងារសប្បុរសធម៌ កញ្ញាក៏នឹងមិនចោលផងដែរ ឱ្យតែអាចលៃពេល។ កញ្ញាទទួលស្គាល់ថា ទីផ្សារឈានឡើង តម្លៃខ្លួន ក៏ខ្ពស់ដាច់ឆ្ងាយពីមុនផងដែរ ទើបនាងត្រូវបង្ខំចិត្តលៃពេលទទួលការងារសិល្បៈផងកុំឱ្យរបូតចំណូល និងគ្រប់គ្រងសម្អាងការផង៕