សហព័ន្ធកីឡាបាល់ទាត់ហុងកុងបានសម្រេចផ្លាស់ប្ដូរសមាសភាពកីឡាករ 2រូបជាកីឡាករចូលសញ្ជាតិហុងកុង-នីហ្សេរីយ៉ា និងម្នាក់ទៀតសញ្ជាតិដើមហុងកុងផ្ទាល់ចេញពីក្រុម មុនឡើងមកប្រកួតជាមួយជម្រើសជាតិកម្ពុជា។
ក្នុងនោះដែរ កីឡាករសញ្ជាតិប្រេស៊ីលសុទ្ធសាធដែលចូលសញ្ជាតិចិន(ហុងកុង) ត្រូវបានដាក់បញ្ចូលបន្ថែមម្នាក់ទៀត ជំនួសកីឡាករហុងកុងម្នាក់ដែលបានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់កាលពីពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិហុងកុង គឺជាក្រុមជម្រើសជាតិមួយដ៏គួរឱ្យខ្លាចមួយដែរ ដោយសារតែក្រុមមួយនេះ បានដាក់បញ្ចូលកីឡាករល្អៗដែលមានសញ្ជាតិផ្សេងៗទៅក្នុងក្រុម ដែលមានដូចជា ប្រេស៊ីល អាហ្សង់ទីន នីហ្សេរីយ៉ា ព័រទុយហ្គាល់ និងបារាំងជាដើម៕