Skip to content

ផលិត​កម្ម​ថោ​ន​សម្រុក​ថត​បទចម្រៀង​ត្រៀម​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​គេ​ឃើញ​ផលិត​កម្ម​ថោន​ ​បាន​បង្ហាញ​តារា​សម្តែង​ ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ជាច្រើន​ដួង​ ​ដើម្បី​មក​ជួបជុំគ្នា​ថត​ទុក​នូវ​បណ្តា​បទចម្រៀង​មួយចំនួន​ ​រួម​ទាំង​ការ​បញ្ចូល​មនោសញ្ចេតនា​ទៅតាម​សាច់រឿង​។​ ​បទ​ថ្មី​ៗ​ទាំងនោះ​នឹង​បង្ហាញ​ភាព​អប់រំ​ជាច្រើន​ទាក់ទង​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​របស់​សង្គម​កម្ពុជា​។​ ​ដើម្បី​ទទួល​បាន​រសជាតិ​ថ្មី​ ​សម្រាប់​រ​ដូ​លកា​លបុ​ណ្យ​ភ្ជុំ​ថ្មីនេះ​ ​ផលិតកម្ម​ថោ​នបា​នប្រ​មូល​តា​រា​ល្បី​ៗ​ចូលរួម​សម្ដែង​ ​គេ​រំពឹង​ថា​ ​ថោន​ ​ពិតជា​ចេញ​បទចម្រៀង​ពី​រោះ​ៗ​ ​ត្រូវ​អារម្មណ៍​មហាជន​សម​តាម​អត្ថន័យ​នៅក្នុង​បទចម្រៀង​។​

​វត្តមាន​តារា​ចូលរួម​គេ​ឃើញ​មាន​ ​ខេម​ ​សុន​ ​ស្រីពេជ្រ​ ​រ៉ូ​លីន​ ​កា​តុ​ ​លោក​ ​គន់​ ​រៀម​រតនៈ​ហៅ​ចែ​រ៉ូហ្សា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​ព្រមទាំង​តារា​ថ្មី​មួយចំនួន​ទៀត​។​ ​លោក​ ​គន់​ ​រៀម​រតនៈ​ ​បាន​ឲ្យដឹង​ថា​ ​លោក​សប្បាយចិត្ត​ ​ដែល​ថោន​ផ្តល់​ឱកាស​ថ្មី​ម្តង​ទៀត​ឲ្យ​លោក​បាន​សម្តែង​នូវ​បណ្តា​បទចម្រៀង​មួយចំនួន​ ​ដើម្បី​ទុក​ចាក់​ផ្សាយ​ពេល​បុណ្យ​ភ្ជុំ​ខែក្រោយ​នេះ​។​ ​សំខាន់​លោក​បាន​ថត​សម្តែង​ជាមួយ​តួ​ចម្រៀង​ល្បី​ៗ​នៅ​ទីនោះ​ ​ពិសេស​បទចម្រៀង​ខេម​ ​ដែល​និយាយ​ពី​ការ​នឹកស្រុក​ពលករ​កូរ៉េ​ពេល​ភ្ជុំ​។​ ​លោក​រំពឹង​ថា​ ​បទចម្រៀង​ទាំងអស់​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នកគាំទ្រ​ក្រោយពេល​ចេញ​រូបរាង​ពិតប្រាកដ​ហើយ​កុំ​ភ្លេច​ទៅ​ចូលរួម​រាប់​បាត​ដាក់បិណ្ឌ​ទាំងអស់គ្នា​៕​



Leave a Reply

Your email address will not be published. Required fields are marked *