ក្នងបញ្ជីកោះហៅឈ្មោះកីឡាកររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលចេញជាផ្លូវការកាលពីល្ងាចថ្ងៃម្សិលមិញនេះ មានកីឡាករចំនួន 35រូប ដោយក្នុងនោះនឹងត្រូវជម្រុះចេញចំនួន 12រូប ព្រោះបញ្ជីឈ្មោះចុងក្រោយនឹងតម្រូវឱ្យមានកីឡាករត្រឹមតែ 23រូបតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បាត់ឈ្មោះកីឡាករសំខាន់ៗចំនួន 3រូបដែលតែងតែជាកម្លាំងស្នូលរបស់ក្រុមជម្រើសជាតិកម្ពុជា គឺធារី ចន្ថាប៊ីន ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា។
ជុំវិញរឿងរ៉ាវនេះ ត្រូវបានគេដឹងថា កីឡាករ ប្រាក់ មុន្នីឧត្តម មានបញ្ហារបួសក្នុងការប្រកួតលីកកំពូលកម្ពុជា ចំណែងឯ ធារី ចន្ថាប៊ីន វិញ ដោយសារមិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងនៅក្នុងក្រុម។
គួរបញ្ជាក់ថា កម្ពុជាត្រូវតតាំងជាមួយនឹងក្រុមហុងកុង នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2019 នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង 6 និង30នាទីល្ងាច ដោយមានការផ្សាយផ្ទាល់តាមទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ៕