យោងតាមសារឆ្លើយឆ្លងរវាងអ្នកគាំទ្រកញ្ញា អ៊ឹង និមល បានអះអាងថា លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយក Khmertime នឹងប្ដឹងកញ្ញា អ៊ឹង និមល ដែលជ្រុលចង្កូតរថយន្តបណ្ដាលឱ្យបុកឡានមួយគ្រឿងប្លោងទៅបុករបងផ្ទះរបស់ខ្លួនទៅកាន់តុលាការ បន្ទាប់ពីប្រតិកម្មនឹងវីដេអូ Live របស់នាង ហើយអះអាងថានាងមាក់ងាយ និងបរិហាកេរ្តិ៍វិជាជីវខ្លួនជាសាធារណៈ។ យ៉ាងណាមិញនៅចុងវីដេអូ Live របស់ អ៊ឹង និមល ក៏បានប្រកាសថាខ្លួនមានសិទ្ធិប្ដឹងលោក ម៉ៃ ទិត្យថារ៉ា វិញផងដែរ ដោយសារតែលោកបានលេខផ្ទះរបស់ខ្លួនទៅបង្ហោះជាសាធារណៈ បណ្ដាលឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ខ្លួនជាតារាម្នាក់។
ការប្រកាសដាក់បណ្ដឹងនេះ គឺបន្ទាប់ពីតារាសម្ដែង កញ្ញា អ៊ឹង និមល បញ្ចេញវីដេអូLive ហើយត្រូវបានលោក ម៉ៃ ទិត្យថារ៉ា យកវីដេអូនោះមកបង្ហោះបន្ត ដោយសរសេរពាក្យថា ”ប្អូនស្រីដែលបង្កហេតុ ប្រហែលជាយប់ម៉ិញ ប្អូនស្រីមិនសូវចាំ ដោយសារតែអស់កំលាំង ប្អូនមិនទាំងបានសូមទោសខ្ញុំផង តែប្អូនបានចេញ Live វីដេអូ ដៀលសុទ្ធតែ អាអ្នកកាសែតគ្មានវិជ្ជាជីវៈកប់ៗមាត់ អ្នកភូមិគេនៅចាំរឿងយប់ម៉ិញបានច្បាស់ណាស់ប្អូនស្រី”។ អមដោយការបង្ហោះលោកក៏បានឆ្លើយតបចំពោះអ្នកកាន់ជើងកញ្ញា អ៊ឹង និមល ថានឹងចាំជួបគ្នានៅកន្លែងត្រូវជួប ដែលលោកចង់សំដៅថា ក្នុងរបងតុលាការនោះផង។
ប្រភពជិតស្និទ្ធិ នឹងលោក ម៉ៃ ទិត្យថារ៉ា បញ្ជាក់ថា លោក ម៉ៃ ទិត្យថារ៉ា បានសិក្សាពីនិតវិធីដើម្បីដាក់បណ្ដឹងអស់ហើយខណៈដែលភាគីខាង អ៊ឹង និមល ក៏ប្រកាសនឹងប្ដឹងតបប្រសិនបើមានបណ្ដឹងកើតឡើង ដោយដារតែនាងប្រកាសថាការបង្ហោះលេខផ្ទះ និងលេខឡានរបស់ខ្លួន ដែលនាងប្រកាសថាគឺជាការប៉ះពាល់។ ខាងក្រោមនេះ គឺជាវីដេអូបកស្រាយរបស់ អ៊ឹង និមល និង ការបញ្ចេញមតិឆ្លងឆ្លើយចុះឡើងៗ ដើម្បីវែកញែកពីករណីរវាងភាគីទាំងពីរ៖