Aurus ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណីតថ្មីមួយរបស់ប្រទេសរុស្ស៊ី បានបើកដំណើរការហាងលក់ និងតាំងរថយន្តទី1 របស់ខ្លួននៅទីក្រុងមូស្គូ ជាការឱ្យសញ្ញាអំពីការលក់រថយន្តម៉ូដែល Senat ជាផ្លូវការ ដែលរថយន្តនេះក៏ត្រូវប្រើប្រាស់ដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ផងដែរ។
រថយន្តប្រណីតដែលផលិតឡើងដោយប្រទេសរុស្ស៊ីនេះ បានក្លាយជាអ្នកស្នងតំណែងរថយន្ត Sedan ZIL ដែលធ្លាប់ប្រើជាមធ្យោបាយដឹកជញ្ជូនមេដឹកនាំសូវៀតកាលពីសម័យមុនមកផងដែរ។ យ៉ាងណាក្ដី លើកនេះគឺខុសពីមុន ដោយក្រុមហ៊ុនផលិតរថយន្តថ្មីនេះគ្រោងនឹងពង្រីកទីផ្សារទៅកាន់ប្រទេសដូចជា ចិន អឺរ៉ុប អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា។ល។
Aurus គ្រោងនឹងបញ្ចេញម៉ូដែលច្រើនទៀត ដូចជាប្រភេទកៅអី 2ជួរ បើកដំបូល ប្រភេទ Minivan និងប្រភេទ SUV Komendant ជាដើម៕